ទីតុស 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះ‌ជាម្ចាស់ និងជាសាវ័ករបស់ព្រះ‌យេស៊ូគ្រិស្ដ*។ ព្រះ‌ជាម្ចាស់ចាត់ខ្ញុំឲ្យនាំអស់អ្នកដែលព្រះ‌អង្គបានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិ‌ប័តន៍ព្រះ‌អង្គ។ 2 អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់‌កល្បជា‌និច្ច ដែលព្រះ‌ជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះ‌អង្គមិនកុហកទេ។ 3 នៅពេលកំណត់ ព្រះ‌អង្គបានសម្តែងព្រះ‌បន្ទូលរបស់ព្រះ‌អង្គ ហើយប្រគល់ព្រះ‌បន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះ‌ជាម្ចាស់ ជាព្រះ‌សង្គ្រោះរបស់យើង។ 4 មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។ សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតា និងព្រះ‌គ្រិស្ដ‌យេស៊ូជាព្រះ‌សង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយព្រះ‌គុណ និងសេចក្ដីសុខ‌សាន្ត។ កិច្ចការដែលលោកទីតុសត្រូវបំពេញនៅកោះក្រែត 5 ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យមានរបៀបរៀបរយ…

ទីតុស 2

សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ 1 ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។ 2 ចូរជម្រាបលោកតាចាស់ៗ កុំឲ្យស្រវឹងស្រា ត្រូវមានកិរិយាថ្លៃ‌ថ្នូរ មានចិត្តធ្ងន់ មានជំនឿស្អាត‌ស្អំ មានចិត្តស្រឡាញ់ និងចេះស៊ូ‌ទ្រាំ។ 3 រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជម្រាបគាត់ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតដ៏‌វិសុទ្ធ* កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ 4 ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន 5 ឲ្យមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។…

ទីតុស 3

របៀបរស់នៅរបស់គ្រិស្ដ‌បរិស័ទ 1 ចូររំឭកដាស់‌តឿនបង‌ប្អូន ឲ្យគោរពចុះចូលនឹងអាជ្ញា‌ធរ ចុះចូលនឹងរដ្ឋអំណាច ឲ្យគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ 2 កុំឲ្យគេនិយាយអាក្រក់ពីនរណា កុំឲ្យគេបង្ករឿង តែឲ្យគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូតគ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ 3 ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹង វង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ង‌ប្រាថ្នា និងការស្រើប‌ស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែន‌ឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ 4 ក៏ប៉ុន្តែ នៅពេលដែលព្រះ‌ជាម្ចាស់ ជាព្រះ‌សង្គ្រោះនៃយើង សម្តែងព្រះ‌ហឫទ័យសប្បុរស និងព្រះ‌ហឫទ័យស្រឡាញ់ចំពោះមនុស្សលោក…