ណាហ៊ូម 1

1 សេចក្ដីប្រកាសស្ដីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្ត‌ហេតុដ៏អស្ចារ្យដែលលោកណាហ៊ូមជាអ្នកភូមិអែល‌កូសបានឃើញ។ ព្រះ‌បន្ទូលស្ដីអំពីការដាក់ទោសក្រុងនីនីវេ 2 ព្រះ‌អម្ចាស់ជាព្រះដែលមានព្រះ‌ហឫទ័យ ស្រឡាញ់ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គពន់ប្រមាណ ព្រះ‌អង្គសង‌សឹកខ្មាំងសត្រូវ។ ព្រះ‌អម្ចាស់សង‌សឹក ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង។ ព្រះ‌អម្ចាស់សង‌សឹកបច្ចា‌មិត្តរបស់ព្រះ‌អង្គ ព្រះ‌អង្គមិនអត់‌អោនឲ្យពួកគេទេ។ 3 ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យអត់‌ធ្មត់ ហើយព្រះ‌អង្គមានព្រះ‌ចេស្ដាដ៏ខ្ពង់‌ខ្ពស់បំផុត ប៉ុន្តែ ព្រះ‌អង្គមិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ ព្រះ‌អម្ចាស់យាងមកក្នុងខ្យល់កំបុត‌ត្បូង និងខ្យល់ព្យុះសង្ឃរា ពពក*ជាធូលីដីដែលហុយនៅក្រោម ព្រះ‌បាទារបស់ព្រះ‌អង្គ។ 4 ព្រះ‌អង្គគំរាមសមុទ្រ សមុទ្រក៏រីងស្ងួត ព្រះ‌អង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួត‌ហែង ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ ។…

ណាហ៊ូម 2

1 កង‌ទ័ពខ្មាំងឡើងមកវាយសម្រុកអ្នកហើយ! ចូរការពារកំពែងក្រុងរបស់អ្នក ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង និងមានទឹកចិត្តក្លា‌ហានឡើង។ 2 អ៊ីស្រា‌អែលប្រៀបដូចជាដើមទំពាំង‌បាយជូរ ដែលពួកចោរប្លន់កម្ទេចមែកធាងអស់។ ព្រះ‌អម្ចាស់នឹងយាងមកលើកកិត្តិយស របស់កូនចៅលោកយ៉ាកុប ហើយធ្វើឲ្យអ៊ីស្រា‌អែលបានរុងរឿង ដូចដើមឡើងវិញ។ 3 ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ ខែលពណ៌ក្រហម អ្នកចំបាំងស្លៀកពាក់ពណ៌ក្រហមទុំ។ នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចំបាំង របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិន‌ឆ្អៅ លំពែងរបស់ពួកគេលើកឡើងច្រូង‌ច្រាង។ 4 រទេះចំបាំងបោះ‌ពួយទៅមុខឆ្លងកាត់ផ្លូវ ឆ្លងកាត់ទីលានក្រុង មើលទៅប្រៀបដូចជាភ្លើងចន្លុះ ហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។ 5 ស្ដេចក្រុងនីនីវេកោះហៅមេ‌ទ័ពរបស់ខ្លួន ប៉ុន្តែ…

ណាហ៊ូម 3

1 វេទនាហើយ ក្រុងដែលប្រឡាក់ដោយឈាម ហើយមានការកុហក អំពើឃោរ‌ឃៅ និងការលួចប្លន់គ្រប់ទីកន្លែង។ 2 ស្ដាប់ចុះ ស្នូររំពាត់ សន្ធឹកកង់រទេះចំបាំង ទ័ពសេះបោលយ៉ាងលឿន រទេះចំបាំងបោះ‌ពួយទៅមុខ។ 3 កង‌ទ័ពសេះវាយសម្រុកចូលមក មុខដាវរបស់គេភ្លឺច្រាល លំពែងរបស់គេភ្លឺផ្លេក ប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែង សាក‌សពគរលើគ្នា។ ចំនួនមនុស្សស្លាប់មានច្រើនឥតគណនា ដើរទៅកន្លែងណាក៏ប្រទះសាក‌សពដែរ។ 4 ហេតុ‌ការណ៍នេះកើតមាន ព្រោះតែអំពើពេស្យា‌ចាររបស់ក្រុងនីនីវេ ដែលប្រៀបដូចជាស្រីពេស្យាដ៏ស្អាត ហើយពូកែដាក់ស្នេហ៍។ នាងបង្ក្រាបប្រជា‌ជាតិ និងកុល‌សម្ព័ន្ធនានា ដោយអំពើពេស្យា‌ចារ និងស្នេហ៍របស់នាង។ 5…