ដានី‌យ៉ែល 1

ព្រះ‌ជាម្ចាស់ការ‌ពារយុវជនដានី‌យ៉ែល និងមិត្ត‌ភក្ដិ 1 នៅឆ្នាំទីបីនៃរជ្ជកាលព្រះ‌បាទយេហូ‌យ៉ាគីម ជាស្ដេចស្រុកយូដា ព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន លើកទ័ពមកឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម។ 2 ព្រះ‌អម្ចាស់បានប្រគល់ព្រះ‌បាទយេហូ‌យ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់‌ប្រដាមួយចំនួនរបស់ព្រះ‌វិហារ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះ‌ចៅនេប៊ូ‌ក្នេសា។ ព្រះ‌ចៅនេប៊ូ‌ក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ី‌ណើរ ហើយយកប្រដាប់‌ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។ 3 ព្រះ‌មហា‌ក្សត្របានបញ្ជាទៅលោកអាស‌ផ្នាស ជានាយកក្រុមមហា‌តលិក ឲ្យនាំយុវជនខ្លះដែលជាប់ព្រះ‌រាជ‌វង្សរបស់ស្ដេចអ៊ីស្រា‌អែល ឬជាកូនចៅរបស់ពួកអភិជនមក។ 4 យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាង‌វៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់‌ខ្ពស់ មានកម្លាំងអាចបម្រើព្រះ‌មហា‌ក្សត្រ។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរ‌សាស្ត្រ និងភាសាខាល់ដេថែមទៀតផង។ 5 ព្រះ‌មហា‌ក្សត្របញ្ជាគេឲ្យយកព្រះ‌ស្ងោយ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ…

ដានី‌យ៉ែល 2

សុបិននិមិត្តរបស់ព្រះចៅនេប៊ូ‌ក្នេសា 1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅនេប៊ូ‌ក្នេសា ទ្រង់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យទ្រង់ខ្វល់ព្រះ‌ហឫទ័យ មិនអាចផ្ទំលក់ទៀតបានឡើយ។ 2 ព្រះ‌មហា‌ក្សត្របានកោះហៅពួកគ្រូមន្ត‌អាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនថ្វាយព្រះ‌រាជា គេក៏នាំគ្នាចូលមកគាល់ស្ដេច។ 3 ព្រះ‌មហា‌ក្សត្រមានរាជ‌ឱង្ការថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់‌ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។ 4 ពួកគ្រូទាយទូលស្ដេចវិញជាភាសាអារ៉ាម ថា៖ «បពិត្រព្រះ‌រាជា សូមទ្រង់មានព្រះ‌ជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះ‌ករុណាមានរាជ‌ឱង្ការឲ្យយើងខ្ញុំដឹងផងថាព្រះ‌ករុណាទ្រង់សុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថ‌ន័យថ្វាយ»។ 5 ព្រះ‌មហា‌ក្សត្រមានរាជ‌ឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថ‌ន័យទេនោះ…

ដានី‌យ៉ែល 3

ស្ដេចចេញបញ្ជាឲ្យថ្វាយ‌បង្គំរូបបដិមា 1 ព្រះចៅនេប៊ូ‌ក្នេសាបានកសាងរូបបដិមាមួយពីមាស មានកំពស់ហុក‌សិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណា‌ខេត្តបាប៊ី‌ឡូន។ 2 ព្រះចៅនេប៊ូ‌ក្នេសាចាត់គេឲ្យទៅប្រមូលមេ‌ទ័ព មន្ត្រីរដ្ឋ‌បាល ចៅហ្វាយខេត្ត មន្ត្រីតុលា‌ការ មន្ត្រីរក្សាព្រះ‌រាជ្យទ្រព្យ ព្រះ‌រាជអាជ្ញា ចៅ‌ក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណា‌ខេត្តនានាមកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្ដេចបានកសាង។ 3 ពេលនោះ ពួកមេ‌ទ័ព មន្ត្រីរដ្ឋ‌បាល ចៅហ្វាយខេត្ត មន្ត្រីតុលា‌ការ មន្ត្រីរក្សាព្រះ‌រាជ្យទ្រព្យ ព្រះ‌រាជអាជ្ញា ចៅ‌ក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណា‌ខេត្តនានាក៏មកជួប‌ជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមាដោយនាំគ្នាឈរនៅមុខរូបដែលស្ដេចនេប៊ូ‌ក្នេសាបានកសាងនោះ។ 4 មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជា‌ជនទាំង‌ឡាយ…

ដានី‌យ៉ែល 4

ស្ដេចនេប៊ូ‌ក្នេសាសុបិនឃើញដើមឈើមួយដ៏ធំ 1 «យើង នេប៊ូ‌ក្នេសា ជាព្រះ‌មហា‌ក្សត្រ ជូនចំពោះប្រជា‌ជនទាំងអស់ ចំពោះប្រជា‌ជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌! 2 យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសម្គាល់ និងឫទ្ធិ‌បាដិហារិយ៍ផ្សេងៗដែលព្រះដ៏ខ្ពង់‌ខ្ពស់បំផុតបានសម្តែងចំពោះយើង។ 3 ទីសម្គាល់របស់ព្រះ‌អង្គធំឧត្ដុង្គ‌ឧត្ដមណាស់ បាដិហារិយ៍របស់ព្រះ‌អង្គ ក៏ប្រកបដោយឫទ្ធិ‌បារមីដែរ! ព្រះ‌រាជ្យរបស់ព្រះ‌អង្គជារាជ្យស្ថិត‌ស្ថេរ អស់‌កល្បជា‌និច្ច ហើយព្រះ‌អង្គគ្រងរាជ្យអស់‌កល្ប ជាអង្វែងតរៀងទៅ។ 4 យើង នេប៊ូ‌ក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងព្រះ‌បរម‌រាជវាំងជាមួយក្រុមគ្រួសាររបស់យើង។ 5 យើងបានសុបិនធ្វើឲ្យយើងភ័យតក់‌ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡា‌បន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជា‌និច្ច…

ដានី‌យ៉ែល 5

ពិធីជប់‌លៀងរបស់ព្រះចៅបេលសា‌សារ 1 ព្រះចៅបេលសា‌សារបានចាត់ឲ្យគេរៀបពិធីជប់‌លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយទ្រង់បានសោយស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។ 2 ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលសា‌សារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូ‌ក្នេសា ជាបិតា បានរឹបអូសមកពីព្រះ‌វិហារនៅក្រុងយេរូ‌សាឡឹម ។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ទ្រង់ផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្ដេច។ 3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះ‌វិហារ គឺពីព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់នៅក្រុងយេរូ‌សាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ 4 កាលសេព‌សុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់…

ដានី‌យ៉ែល 6

លោកដានី‌យ៉ែលនៅក្នុងរូងតោ 1 ព្រះចៅដារី‌យូសសព្វព្រះ‌ហឫទ័យតែង‌តាំងមេ‌ទ័ពមួយរយម្ភៃរូបឲ្យគ្រប់‌គ្រងលើរាជា‌ណាចក្រទាំងមូល។ 2 ស្ដេចតែង‌តាំងមហាមន្ត្រីបីរូបឲ្យធ្វើជាប្រមុខលើមេ‌ទ័ពទាំងនោះ។ មេ‌ទ័ពទាំងអស់ត្រូវធ្វើរបាយ‌ការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្ដេច។ លោកដានី‌យ៉ែលជាមហា‌មន្ត្រីមួយរូបក្នុងចំណោមមហា‌មន្ត្រីទាំងបី។ 3 ក្នុងចំណោមមហា‌មន្ត្រីទាំងបីរូប និងមេ‌ទ័ពទាំងអស់ លោកដានី‌យ៉ែលប្រសើរជាងគេ ព្រោះលោកមានប្រាជ្ញាឈ្លាស‌វៃបំផុត។ ព្រះ‌រាជាមានបំណងតែង‌តាំងលោកឲ្យគ្រប់‌គ្រងលើរាជា‌ណាចក្រទាំងមូល។ 4 ពេលនោះ មហា‌មន្ត្រីឯទៀតៗ និងពួកមេ‌ទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការ‌ងារក្នុងរាជា‌ណាចក្រ ដើម្បីចោទប្រកាន់លោកដានី‌យ៉ែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតលោកដានី‌យ៉ែលជាមនុស្សស្មោះត្រង់នឹងការ‌ងារ មិនដែលធ្វេស‌ប្រហែស ឬមានកំហុសណាមួយឡើយ។ 5 អ្នកទាំងនោះពិភាក្សាគ្នាថា៖ «យើងពុំអាចរកមូលហេតុចាប់កំហុសលោកដានី‌យ៉ែលបានទេ។ ដូច្នេះ មានតែរិះរកមូលហេតុដែលជាប់ទាក់ទងនឹងក្រឹត្យ‌វិន័យរបស់ព្រះគាត់»។…

ដានី‌យ៉ែល 7

លោកដានី‌យ៉ែលសុបិននិមិត្តឃើញសត្វសាហាវបួន 1 នៅឆ្នាំទីមួយនៃរជ្ជកាលព្រះ‌ចៅបេលសា‌សារ ជាស្ដេចស្រុកបាប៊ី‌ឡូន លោកដានី‌យ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់លោកនិមិត្តឃើញការអស្ចារ្យ ដែលលោកលើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ: 2 លោកដានី‌យ៉ែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ 3 ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ 4 សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ 5 សត្វទីពីរមានរូបរាងដូចខ្លា‌ឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។…

ដានី‌យ៉ែល 8

លោកដានី‌យ៉ែលសុបិននិមិត្តឃើញពពែ និងចៀម 1 នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅបេលសា‌សារ ខ្ញុំដានី‌យ៉ែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។ 2 ក្នុងនិមិត្ត‌ហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណា‌ខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្ត‌ហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។ 3 ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។ 4 ខ្ញុំឃើញចៀមនោះវ័ធប្រហារទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង តែគ្មានសត្វណាមួយអាចតទល់នឹងវាបានទេ ហើយក៏គ្មាននរណាអាចរំដោះអ្នករងគ្រោះឲ្យរួចពីអំណាចរបស់វាបានដែរ។ វាធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ហើយអំណាចរបស់វាកាន់តែចម្រើនធំឡើងជា‌និច្ច។ 5…

ដានី‌យ៉ែល 9

ពាក្យអធិស្ឋានរបស់លោកដានី‌យ៉ែល 1 នៅឆ្នាំទីមួយនៃរជ្ជកាលព្រះ‌ចៅដារី‌យូស ជាបុត្ររបស់ព្រះ‌ចៅអហា‌ស៊ូរុស ជាសាសន៍មេឌី ដែលគេបានអភិសេកជាស្ដេចរបស់រាជា‌ណាចក្រខាល់ដេ 2 គឺឆ្នាំទីមួយដែលទ្រង់ឡើងគ្រងរាជ្យ ខ្ញុំ ដានី‌យ៉ែល បានអានព្រះ‌គម្ពីរ ហើយយល់អត្ថ‌ន័យនៃចំនួនឆ្នាំដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទុកតាមរយៈព្យាការីយេរេមា ស្ដីអំពីក្រុងយេរូ‌សាឡឹមដែលត្រូវខូចបង់នោះ គឺចិត‌សិបឆ្នាំ។ 3 ខ្ញុំក៏បែរមុខទៅរកព្រះ‌ជា‌អម្ចាស់ ដើម្បីអធិស្ឋានទទូចអង្វរព្រះ‌អង្គ ដោយតមអាហារ និងកាន់ទុក្ខ។ 4 ខ្ញុំទូល‌អង្វរព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះ‌អង្គដូចតទៅ: “បពិត្រព្រះ‌អម្ចាស់! ព្រះ‌អង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះ‌អង្គតែងតែរក្សាសម្ពន្ធ‌មេត្រីរបស់ព្រះ‌អង្គ ហើយមានព្រះ‌ហឫទ័យមេត្តា‌ករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទ‌បញ្ជារបស់ព្រះ‌អង្គ! 5 យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប្រព្រឹត្តខុស…

ដានី‌យ៉ែល 10

ទេវតាប្រកាសប្រាប់លោកដានី‌យ៉ែលអំពីព្រឹត្តិ‌ការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ 1 នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចរបស់ចក្រភពពែរ្ស ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកដានី‌យ៉ែល ហៅបេល‌ថិស្សា‌សារ។ ព្រះ‌បន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានី‌យ៉ែលរិះគិតពិចារណាអំពីព្រះ‌បន្ទូលនេះ ហើយយល់អត្ថ‌ន័យរបស់និមិត្ត‌ហេតុដ៏អស្ចារ្យដែលលោកបានឃើញ។ 2 នៅគ្រានោះ ខ្ញុំ ដានី‌យ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។ 3 ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។ 4 នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ពេលខ្ញុំស្ថិតនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេ‌កែល 5 ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀក‌បំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។ 6 រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុត‌លឿង…