ជន‌គណនា 31

ជ័យ‌ជំនះលើជន‌ជាតិម៉ាឌាន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរវាយប្រហារជន‌ជាតិម៉ាឌាន ដើម្បីសង‌សឹកឲ្យជន‌ជាតិអ៊ីស្រា‌អែល។ បន្ទាប់មក អ្នកនឹងចែកស្ថានទៅជួប‌ជុំជាមួយដូនតារបស់អ្នក»។ 3 លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជា‌ជនថា៖ «ចូរឲ្យអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារៀបចំខ្លួនប្រដាប់អាវុធ ចេញទៅវាយប្រហារជន‌ជាតិម៉ាឌាន ដើម្បីសង‌សឹកនឹងពួកគេ ក្នុងនាមព្រះ‌អម្ចាស់។ 4 ក្នុងកុល‌សម្ព័ន្ធនីមួយៗនៃជន‌ជាតិអ៊ីស្រា‌អែល ត្រូវចាត់ពលទាហានមួយពាន់នាក់។ 5 ត្រូវជ្រើសរើសទាហានមួយពាន់នាក់ពីកុល‌សម្ព័ន្ធនីមួយៗ ក្នុងកង‌ពលអ៊ីស្រា‌អែល គឺកង‌ទ័ពទាំងមូល មានទាហានមួយម៉ឺនពីរពាន់នាក់»។ 6 លោកម៉ូសេចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់បូជា‌ចារ្យភីនេ‌ហាស ជាកូនរបស់លោកអេឡាសារ ជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។ 7…

ជន‌គណនា 32

កុល‌សម្ព័ន្ធកាដ និងរូបេន ទទួលស្រុកកាឡាដជាមត៌ក 1 កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសំបើមណាស់។ ដោយឃើញថាស្រុកយ៉ា‌ស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ 2 កូនចៅកាដ និងកូនចៅរូបេន នាំគ្នាមកជម្រាបលោកម៉ូសេ បូជា‌ចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ដូចតទៅ៖ 3 «ក្រុងអាថា‌រ៉ូត ឌីបូន យ៉ា‌ស៊ើរ នីមរ៉ា ហែស‌បូន អេឡា‌លេ សេបាំ នេបូ និងបេអូន 4 នៅក្នុងស្រុកដែលព្រះ‌អម្ចាស់វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រា‌អែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ…

ជន‌គណនា 33

កន្លែងដែលជន‌ជាតិអ៊ីស្រា‌អែលបានបោះជំរំ ចាប់ពីស្រុកអេស៊ីបរហូតដល់វាលទំនាបស្រុកម៉ូអាប់ 1 កាលជន‌ជាតិអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប តាមរបៀបរៀបរយ ក្រោមការដឹកនាំរបស់លោកម៉ូសេ និងលោកអើរ៉ុន ពួកគេបានឈប់តាមដំណាក់ផ្សេងៗ។ 2 លោកម៉ូសេបានកត់‌ត្រាទុកពីដំណាក់មួយទៅដំណាក់មួយ ដែលពួកគេធ្វើដំណើរតាមព្រះ‌បញ្ជារបស់ព្រះ‌អម្ចាស់។ ពួកគេឆ្លងកាត់ដំណាក់ដូចតទៅ: 3 ពួកគេបានចេញដំណើរពីក្រុងរ៉ាម‌សេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យចម្លង*មួយថ្ងៃ ជន‌ជាតិអ៊ីស្រា‌អែលបានចេញពីស្រុកអេស៊ីបដោយមានសេរី‌ភាព នៅចំពោះមុខជន‌ជាតិអេស៊ីបទាំងអស់។ 4 ពេលនោះ ជន‌ជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះ‌អម្ចាស់ប្រហារ។ ធ្វើដូច្នេះព្រះ‌អម្ចាស់បានវិនិច្ឆ័យទោសព្រះទាំង‌ឡាយរបស់ជន‌ជាតិអេស៊ីប។ 5 ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាចាកចេញពីក្រុងរ៉ាម‌សេសមកបោះជំរំនៅស៊ូកូត។ 6 ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយវាលរហោ‌ស្ថាន។…

ជន‌គណនា 34

ព្រំ‌ប្រទល់ស្រុកកាណាន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរបង្គាប់កូនចៅអ៊ីស្រា‌អែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំ‌ដែនដូចតទៅ: 3 ប៉ែកខាងត្បូងគិតចាប់តាំងពីវាលរហោ‌ស្ថានស៊ីន ជាប់នឹងស្រុកអេដុមទៅ។ ព្រំ‌ដែនខាងត្បូងរបស់អ្នករាល់គ្នាលាតសន្ធឹងពីចុងសមុទ្រអំបិល ឆ្ពោះទៅខាងកើត។ 4 បន្ទាប់មក ព្រំ‌ដែនរបស់អ្នករាល់គ្នាបត់ទៅខាងត្បូងផ្លូវឡើងទៅអេក្រា‌ប៊ីម ឆ្លងកាត់វាលរហោ‌ស្ថានស៊ីន ទៅដល់ខាងត្បូងកាដេស-‌បារនា។ បន្ទាប់មក ព្រំ‌ដែននេះកាត់តាមហាសារ-‌អាដា និងអាស‌ម៉ូន។ 5 ពីអាស‌ម៉ូន ព្រំ‌ដែនបត់ទៅរកស្ទឹងស្រុកអេស៊ីប ហើយទៅដល់សមុទ្រមេឌី‌ទែរ៉ាណេ។ 6 សមុទ្រមេឌី‌ទែរ៉ាណេជាព្រំ‌ដែនខាងលិចរបស់អ្នករាល់គ្នា។ 7…

ជន‌គណនា 35

ក្រុងរបស់ពួកលេវី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ដូចតទៅ៖ 2 «ចូរបង្គាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យប្រគល់ទីក្រុង ដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំ‌វិញក្រុងទាំងនោះឲ្យពួកលេវីដែរ។ 3 ដូច្នេះ ពួកគេនឹងមានក្រុងសម្រាប់រស់នៅ ហើយមានដីសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗ ដែលជាកម្មសិទ្ធិរបស់ពួកគេ។ 4 ចូរវាស់ដីជុំ‌វិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ប្រវែងមួយពាន់ហត្ថ។ 5 រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំ‌វិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។…

ជន‌គណនា 36

ច្បាប់ការពារស្ត្រីដែលរៀប‌ការជាមួយអ្នកផ្សេងក្រៅពីកុល‌សម្ព័ន្ធរបស់ខ្លួន 1 មេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ ក្នុងកុល‌សម្ព័ន្ធម៉ាណា‌សេដែលត្រូវជាកូនចៅរបស់លោកយ៉ូសែប នាំគ្នាចូលមកជិតលោកម៉ូសេ ជម្រាបលោកនៅចំពោះមុខពួកមេដឹកនាំកុល‌សម្ព័ន្ធ និងមេដឹកនាំអំបូរនានានៃជន‌ជាតិអ៊ីស្រា‌អែល ដូចតទៅ៖ 2 «ព្រះ‌អម្ចាស់បានបញ្ជាលោកម្ចាស់ឲ្យប្រគល់ស្រុកនេះដល់ជន‌ជាតិអ៊ីស្រា‌អែល ទុកជាចំណែកមត៌ក ដោយចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពីព្រះ‌អម្ចាស់ដើម្បីប្រគល់ទឹកដីជាចំណែករបស់លោកស្លូផិ‌ហាត ជាបង‌ប្អូនរបស់យើងខ្ញុំ ទៅឲ្យកូនស្រីរបស់គាត់ដែរ។ 3 បើពួកនាងរៀប‌ការជាមួយកូនប្រុសរបស់កុល‌សម្ព័ន្ធណាមួយទៀតនៃជន‌ជាតិអ៊ីស្រា‌អែល ទឹកដីរបស់ពួកនាងមុខជាត្រូវកាត់ចេញពីទឹកដី ដែលជាចំណែកមត៌កនៃដូនតារបស់យើងខ្ញុំ ហើយបានទៅលើកុល‌សម្ព័ន្ធប្ដីរបស់នាង។ ដូច្នេះ ទំហំទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ ដោយការចាប់ឆ្នោតនោះ នឹងថយចុះ។ 4 លុះដល់ឆ្នាំមេត្តាករុណា សម្រាប់ជន‌ជាតិអ៊ីស្រា‌អែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុល‌សម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុល‌សម្ព័ន្ធប្ដីរបស់នាង»។…