ជនគណនា 21
ជ័យជំនះលើជនជាតិកាណាន 1 ស្ដេចក្រុងអើរ៉ាត គឺស្ដេចរបស់ជនជាតិកាណាន ដែលគង់នៅតំបន់ណេកិប បានឮដំណឹងថាជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអថារីម។ ស្ដេចក៏លើកទ័ពមកវាយអ៊ីស្រាអែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។ 2 ពេលនោះ ជនជាតិអ៊ីស្រាអែលបន់ព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ»។ 3 ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ហើយប្រគល់ជនជាតិកាណានមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ អ៊ីស្រាអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា “ហោរម៉ា”។ ពស់ភ្លើង 4 ជនជាតិអ៊ីស្រាអែលចេញដំណើរពីភ្នំហោរ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត 5 ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ព្រមទាំងលោកម៉ូសេថា៖…