ជន‌គណនា 11

ភ្លើងរបស់ព្រះ‌អម្ចាស់ 1 ពេលនោះ ប្រជា‌ជននាំគ្នារអ៊ូ‌រទាំធ្វើឲ្យទាស់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ ពេលឮពួកគេរអ៊ូ‌រទាំដូច្នេះ ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង។ ភ្លើងរបស់ព្រះ‌អម្ចាស់ក៏ឆាប‌ឆេះនៅជាយជំរំរបស់ពួកគេ។ 2 ប្រជា‌ជននាំគ្នាស្រែកសុំឲ្យលោកម៉ូសេ ទូល‌អង្វរព្រះ‌អម្ចាស់ហើយភ្លើងក៏ស្ងប់ទៅវិញ។ 3 គេដាក់ឈ្មោះកន្លែងនោះថា «តាបេ‌រ៉ា» ដ្បិតភ្លើងរបស់ព្រះ‌អម្ចាស់បានឆេះបំផ្លាញពួកគេ។ ប្រជា‌ជនទាម‌ទារសាច់បរិភោគ 4 ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល មានចិត្តលោភ‌លន់ សូម្បីតែជន‌ជាតិអ៊ីស្រា‌អែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? 5 ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃ នៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម…

ជន‌គណនា 12

អ្នកស្រីម៉ារាម និងលោកអើរ៉ុន នាំគ្នារអ៊ូ‌រទាំ អ្នកស្រីម៉ារាមកើតឃ្លង់ 1 អ្នកស្រីម៉ារាម និងលោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្ដីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។ 2 អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះ‌អម្ចាស់ពុំមែនមានព្រះ‌បន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះ‌អង្គមានព្រះ‌បន្ទូលមកពួកយើងដែរ!»។ ពេលនោះព្រះ‌អម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ឮពាក្យនេះ។ 3 លោកម៉ូសេសុភាពរាប‌សាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។ 4 រំពេចនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះ‌អម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ 5 ព្រះ‌អម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះ‌អង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះ‌អង្គ។ 6…

ជន‌គណនា 13

លោកម៉ូសេចាត់អ្នកស៊ើប‌ការណ៍ដប់‌ពីរនាក់ទៅស្រុកកាណាន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រា‌អែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុល‌សម្ព័ន្ធនីមួយៗ ហើយអ្នកទាំងនោះត្រូវតែជាមេដឹកនាំ»។ 3 លោកម៉ូសេក៏ចាត់ពួកគេពីវាលរហោ‌ស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់ព្រះ‌អម្ចាស់។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជន‌ជាតិអ៊ីស្រា‌អែល 4 ដែលមានរាយនាមដូចតទៅ: កុល‌សម្ព័ន្ធរូបេន គឺលោកសាំមួរ ជាកូនរបស់លោកសាគើរ។ 5 កុល‌សម្ព័ន្ធស៊ីម្មាន គឺលោកសាផាត ជាកូនរបស់លោកហូរី។ 6 កុល‌សម្ព័ន្ធយូដា គឺលោកកាលែប ជាកូនរបស់លោកយេភូ‌នេ។ 7 កុល‌សម្ព័ន្ធអ៊ីសា‌ខារ គឺលោកយីកាល់ ជាកូនរបស់លោកយ៉ូសែប។ 8…

ជន‌គណនា 14

ប្រជា‌ជនបដិសេធចូលទៅក្នុងស្រុកកាណាន 1 សហគមន៍អ៊ីស្រា‌អែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជា‌ជននាំគ្នាយំពេញមួយយប់នោះ។ 2 ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលនាំគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ សហគមន៍ទាំងមូលពោលមកកាន់លោកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោ‌ស្ថាននេះ!។ 3 ហេតុអ្វីបានជាព្រះ‌អម្ចាស់នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើង មុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។ 4 ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយរូប ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។ 5 លោកម៉ូសេ និងលោកអើរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រា‌អែល។ 6 ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក…

ជន‌គណនា 15

ក្រឹត្យ‌វិន័យអំពីតង្វាយម្សៅ ប្រេង និងស្រាទំពាំង‌បាយជូរ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលព្រះ‌អម្ចាស់ប្រគល់ឲ្យអ្នករាល់គ្នាតាំងទីលំ‌នៅ 3 ហើយពេលអ្នករាល់គ្នាធ្វើយញ្ញ‌បូជាថ្វាយព្រះ‌អម្ចាស់ទោះបីជាតង្វាយដុតទាំងមូលក្ដី ឬយញ្ញ‌បូជាលាបំណន់ តង្វាយដោយស្ម័គ្រចិត្ត ឬតង្វាយសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្ដី នោះត្រូវយកគោ ឬចៀម មកថ្វាយ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ 4 អ្នកដែលយកតង្វាយមកថ្វាយ ត្រូវយកម្សៅបីគីឡូក្រាម លាយជាមួយប្រេងមួយលីត្រកន្លះ 5 និងយកស្រាទំពាំង‌បាយជូរមួយលីត្រកន្លះ មកថ្វាយជាមួយកូនចៀម ដែលត្រូវថ្វាយជាតង្វាយដុត ឬយញ្ញ‌បូជា។ 6 ប្រសិនបើអ្នកថ្វាយចៀមឈ្មោល ត្រូវយកម្សៅប្រាំមួយគីឡូក្រាម លាយជាមួយប្រេងពីរលីត្រ…

ជន‌គណនា 16

ការបះ‌បោររបស់លោកកូរេ ដាថាន និងអប៊ី‌រ៉ាម 1 លោកកូរេជាកូនលោកយីតសារ ជាចៅរបស់លោកកេហាត់ ក្នុងកុល‌សម្ព័ន្ធលេវី បានចូលដៃជាមួយលោកដាថាន និងលោកអប៊ី‌រ៉ាម ដែលត្រូវជាកូនរបស់លោកអេលាប ព្រមទាំងលោកអូន ជាកូនរបស់លោកពេ‌ឡេត មកពីកុល‌សម្ព័ន្ធរូបេន។ 2 អ្នកទាំងនោះលើកគ្នាបះ‌បោរប្រឆាំងនឹងលោកម៉ូសេ ដោយមានជន‌ជាតិអ៊ីស្រា‌អែលពីររយហា‌សិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។ 3 ពួកគេលើកគ្នាមកប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ដោយពោលថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជា‌ជនដ៏‌វិសុទ្ធព្រះ‌អម្ចាស់គង់នៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកលោកតាំងខ្លួនជាអធិបតីលើប្រជា‌ជនរបស់ព្រះ‌អម្ចាស់ដូច្នេះ?»។ 4 កាលលោកម៉ូសេឮដូច្នេះ លោកក៏ក្រាបចុះ អោនមុខដល់ដី។…

ជន‌គណនា 17

ដំបងរបស់លោកអើរ៉ុន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរបង្គាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យប្រាប់មេដឹកនាំកុល‌សម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់‌ពីរ តាមចំនួនកុល‌សម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុល‌សម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ 3 ចូរចារឈ្មោះអើរ៉ុនលើដំបងរបស់កុល‌សម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុល‌សម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ 4 ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិ‌សញ្ញា ក្នុងពន្លាជួបព្រះ‌អម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ 5 ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជន‌ជាតិអ៊ីស្រា‌អែល លែងឲ្យរអ៊ូ‌រទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។ 6 លោកម៉ូសេនាំព្រះ‌បន្ទូលនេះទៅប្រាប់ជន‌ជាតិអ៊ីស្រា‌អែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់‌ពីរ តាមចំនួនកុល‌សម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ 7 លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ក្នុងពន្លានៃសន្ធិ‌សញ្ញា។…

ជន‌គណនា 18

មុខ‌ងាររបស់ពួកបូជា‌ចារ្យ និងពួកលេវី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងក្រុមញាតិរបស់អ្នក នឹងទទួលខុសត្រូវចំពោះកំហុសដែលកើតមានក្នុងទី‌សក្ការៈ។ អ្នក និងកូនចៅរបស់អ្នក ទទួលខុសត្រូវចំពោះកំហុសផ្សេងៗដែលទាក់ទងនឹងមុខ‌ងារជាបូជា‌ចារ្យ។ 2 ចូរនាំបង‌ប្អូនរួមលោហិតរបស់អ្នក ក្នុងកុល‌សម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការ នៅពេលអ្នក និងកូនចៅរបស់អ្នក ធ្វើការក្នុងពន្លានៃសន្ធិ‌សញ្ញា។ 3 ពួកគេស្ថិតនៅក្រោមបញ្ជារបស់អ្នក ហើយមានភារ‌កិច្ចថែ‌រក្សាពន្លាទាំងមូល។ ប៉ុន្តែ ពួកគេមិនត្រូវចូលទៅជិតគ្រឿងបរិក្ខារសក្ការៈ ឬអាសនៈឡើយ ក្រែងលោទាំងអ្នករាល់គ្នា ទាំងពួកគេ ត្រូវស្លាប់។ 4 ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយមានភារ‌កិច្ចថែ‌រក្សាពន្លានៃសន្ធិ‌សញ្ញា…

ជន‌គណនា 19

ធាតុរបស់គោញីពណ៌ទង់‌ដែង 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2 «នេះជាក្រឹត្យ‌វិន័យដែលព្រះ‌អម្ចាស់បានបង្គាប់ទុកដូចតទៅ: ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យនាំគោញីពណ៌ទង់‌ដែងមួយមកឲ្យអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។ 3 ចូរប្រគល់គោញីនេះឲ្យបូជា‌ចារ្យអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយឲ្យគេសម្លាប់វានៅចំពោះមុខគាត់។ 4 បូជា‌ចារ្យអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំ‌ពីរដងនៅមុខពន្លាជួបព្រះ‌អម្ចាស់។ 5 ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងគ្រឿងក្នុងទាំងអស់។ 6 បូជា‌ចារ្យត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងរោមចៀមជ្រលក់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលគេដុតគោញីនោះ។ 7 បូជា‌ចារ្យត្រូវបោកសម្លៀក‌បំពាក់ និងយកទឹកមកលុប‌លាងកាយរបស់ខ្លួន។…

ជន‌គណនា 20

ប្រភពទឹកនៅមេរី‌បា 1 សហគមន៍អ៊ីស្រា‌អែលទាំងមូលបានធ្វើដំណើរទៅដល់វាលរហោ‌ស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ អ្នកស្រីម៉ារាមបានទទួលមរណ‌ភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។ 2 ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ 3 ប្រជា‌ជនរករឿងលោកម៉ូសេថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបង‌ប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់នោះប្រសើរជាង! 4 ហេតុអ្វីបានជាពួកលោកនាំក្រុម‌ជំនុំរបស់ព្រះ‌អម្ចាស់ឲ្យមកស្លាប់ នៅវាលរហោ‌ស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? 5 ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំង‌បាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។ 6…