ចៅហ្វាយ 21
ការកកើតឡើងវិញនៃកុលសម្ព័ន្ធបេនយ៉ាមីន 1 ជនជាតិអ៊ីស្រាអែលបានជួបជុំគ្នានៅមីសប៉ា ហើយស្បថថា៖ «ក្នុងចំណោមពួកយើង មិនត្រូវឲ្យនរណាម្នាក់លើកកូនស្រីខ្លួនទៅឲ្យពួកបេនយ៉ាមីន ធ្វើជាប្រពន្ធឡើយ»។ 2 ប្រជាជនអ៊ីស្រាអែលចេញទៅបេតអែល ហើយអង្គុយនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតដល់ល្ងាច ពួកគេយំសោកសង្រេងយ៉ាងខ្លាំង។ 3 គេទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងចំពោះជនជាតិអ៊ីស្រាអែល? ហេតុអ្វីបានជាថ្ងៃនេះជនជាតិអ៊ីស្រាអែលត្រូវបាត់បង់កុលសម្ព័ន្ធមួយ?»។ 4 ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម ពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ 5 បន្ទាប់មក ជនជាតិអ៊ីស្រាអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ…