ចៅហ្វាយ 11

លោកយែបថាឡើងធ្វើជាមេដឹកនាំលើអ៊ីស្រា‌អែល 1 នៅស្រុកកាឡាដ មានអ្នកចំបាំងដ៏អង់‌អាចមួយរូប ឈ្មោះយែបថា ជាកូនរបស់ស្រីពេស្យាម្នាក់ និងបុរសឈ្មោះកាឡាដ។ 2 រីឯភរិយារបស់លោកកាឡាដក៏បានបង្កើតកូនប្រុសៗជូនគាត់ដែរ។ លុះកូនទាំងនោះធំឡើង គេនាំគ្នាបណ្ដេញលោកយែបថា ដោយនិយាយថា៖ «ឯងគ្មានសិទ្ធិនឹងទទួលមត៌ករបស់ឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្រីដទៃ»។ 3 ពេលនោះ លោកយែបថាបានភៀសខ្លួនចេញឆ្ងាយពីបង‌ប្អូនរបស់គាត់ ទៅរស់នៅក្នុងស្រុកថូប។ មានមនុស្សពាលមកចូលដៃជាមួយគាត់ ហើយនាំគ្នាចេញទៅប្លន់។ 4 ចំណេរក្រោយមក ជន‌ជាតិអាំម៉ូនលើកគ្នាមកច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែល។ 5 ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកថូប 6 ដោយពោលថា៖ «សូមលោកអញ្ជើញមកធ្វើជាមេ‌ទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។…

ចៅហ្វាយ 12

ទំនាស់រវាងកុល‌សម្ព័ន្ធអេប្រាអ៊ីម និងលោកយែបថា 1 អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្ដីបន្ទោសលោកយែបថា ថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងជាមួយជន‌ជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់លោកចោល ហើយក៏ដុតលោកជាមួយដែរ»។ 2 លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជា‌ជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជន‌ជាតិអាំម៉ូន ខ្ញុំបានហៅបង‌ប្អូនដែរ តែបង‌ប្អូនពុំបានជួយសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេទេ។ 3 ដោយឃើញថាបង‌ប្អូនមិនមកជួយសង្គ្រោះខ្ញុំទេនោះ ខ្ញុំក៏សុខចិត្តប្ដូរជីវិត ចេញទៅប្រយុទ្ធនឹងជន‌ជាតិអាំម៉ូន ហើយព្រះ‌អម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ថ្ងៃនេះ ហេតុដូចម្ដេចបានជាបង‌ប្អូនលើកគ្នាមកធ្វើសឹកនឹងខ្ញុំទៅវិញដូច្នេះ?»។ 4 លោកយែបថាក៏ប្រមូលអ្នកស្រុកកាឡាដទាំងប៉ុន្មាន មកប្រយុទ្ធជាមួយពួកអេប្រាអ៊ីម ព្រោះពួកនេះបានពោលថា៖ «ពួកកាឡាដអើយ!…

ចៅហ្វាយ 13

កំណើតរបស់លោកសាំសុន 1 ជន‌ជាតិអ៊ីស្រា‌អែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់សាជាថ្មីទៀត។ ហេតុនេះ ព្រះ‌អង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជន‌ជាតិភីលីស្ទីន អស់រយៈពេលសែ‌សិបឆ្នាំ។ 2 គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុល‌សម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។ 3 ថ្ងៃមួយ ទេវតា*របស់ព្រះ‌អម្ចាស់បានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារមិនអាចមានកូនទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ 4 ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្ន កុំពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនបរិសុទ្ធ*ដែរ 5 ព្រោះនាងនឹងមានផ្ទៃពោះ…

ចៅហ្វាយ 14

អាពាហ៍‌ពិពាហ៍របស់សាំសុន 1 ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងធីមណា នៅទីនោះ លោកបានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។ 2 ពេលត្រឡប់មកដល់ផ្ទះវិញ លោកជម្រាបឪពុក‌ម្ដាយថា៖ «ខ្ញុំពេញចិត្តស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់ នៅធីមណា។ សូមពុកម៉ែទៅស្ដីដណ្ដឹងនាងនោះឲ្យខ្ញុំផង ដ្បិតខ្ញុំចង់រៀប‌ការជាមួយនាង»។ 3 ឪពុកម្ដាយតបទៅលោកវិញថា៖ «ក្នុងក្រុមញាតិរបស់យើង ឬជន‌ជាតិយើង តើគ្មានស្ត្រីក្រមុំទេឬ បានជាកូនចង់រៀប‌ការជាមួយស្ត្រីជាតិភីលីស្ទីន ជាសាសន៍ដទៃទៅវិញដូច្នេះ?»។ ប៉ុន្តែ លោកសាំសុនពោលទៅកាន់ឪពុកថា៖ «សូមពុកទៅស្ដីដណ្ដឹងនាងឲ្យខ្ញុំមក ដ្បិតខ្ញុំពេញចិត្តតែនាងនេះម្នាក់ប៉ុណ្ណោះ»។ 4 ឪពុក‌ម្ដាយរបស់លោកសាំសុនមិនបានដឹងថាព្រះ‌អម្ចាស់បណ្ដាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីរកឱកាសបង្កជម្លោះជាមួយជន‌ជាតិភីលីស្ទីន ព្រោះនៅជំនាន់នោះ ជន‌ជាតិភីលីស្ទីនត្រួត‌ត្រាលើស្រុកអ៊ីស្រា‌អែល។ 5…

ចៅហ្វាយ 15

ការសង‌សឹករបស់លោកសាំសុន 1 បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធលោក ដោយយកទាំងកូនពពែមួយទៅឲ្យនាងផង។ លោកសុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធលោក ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតឲ្យចូលទៅទេ។ 2 គាត់និយាយមកកាន់លោកថា៖ «ពុកគិតថាកូនឈប់ស្រឡាញ់នាងហើយ បានជាពុកលើកនាងទៅឲ្យបុរសដែលកំដរកូននោះវិញ ប៉ុន្តែ ប្អូនស្រីរបស់នាងស្រស់ស្អាតជាងនាងទៅទៀត តើកូនពេញចិត្តដែរឬទេ? កូនអាចយកនាងជំនួសក៏បាន»។ 3 លោកសាំសុនពោលឡើងថា៖ «ម្ដងនេះ ខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ដោយគ្មាននរណាអាចចោទប្រកាន់ខ្ញុំឡើយ»។ 4 លោកក៏ចេញទៅចាប់បានកញ្ជ្រោងបីរយក្បាល។ លោកចងកន្ទុយកញ្ជ្រោងភ្ជាប់គ្នាមួយគូៗ រួចយកចន្លុះមកដោតនៅត្រង់ចំណងកន្ទុយកញ្ជ្រោងទាំងគូៗនោះ។ 5 លោកក៏អុជចន្លុះ ហើយលែងកញ្ជ្រោងឲ្យរត់ទៅក្នុងស្រែរបស់ជន‌ជាតិភីលីស្ទីន ធ្វើឲ្យឆេះកណ្ដាប់ស្រូវដែលច្រូតហើយ…

ចៅហ្វាយ 16

លោកសាំសុននៅក្រុងកាសា 1 ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ លោកជួបនឹងស្រីពេស្យាម្នាក់ ក៏ចូលទៅជាមួយនាង។ 2 មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេក៏ចាត់គ្នាទៅយាម‌ល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេនៅសំងំពេញមួយយប់នោះ ដោយនិយាយគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»។ 3 ប៉ុន្តែ លោកសាំសុនសម្រាន្ដនៅទីនោះត្រឹមតែពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្ដាលអធ្រាត្រលោកក្រោកឡើង ទៅចាប់ទាញទ្វារក្រុងទាំងមួលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។ នាងដេលីឡាក្បត់លោកសាំសុន 4 បន្ទាប់ពីនោះមក លោកសាំសុនបានចាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់ឈ្មោះ…

ចៅហ្វាយ 17

កន្លែងថ្វាយ‌បង្គំព្រះរបស់លោកមីកា 1 នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។ 2 ថ្ងៃមួយ គាត់បានប្រកាសប្រាប់ម្ដាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្ដាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្ដាយរបស់គាត់ក៏និយាយថា៖ «សូមព្រះ‌អម្ចាស់ប្រទានពរដល់កូន»។ 3 លោកមីកាប្រគល់ប្រាក់មួយ‌ពាន់‌មួយរយស្លឹងជូនទៅម្ដាយវិញ ហើយម្ដាយក៏ពោលថា៖ «កូនអើយ ម្ដាយបានសម្រេចចិត្តថ្វាយប្រាក់នេះដល់ព្រះ‌អម្ចាស់ហើយ ដើម្បីឲ្យកូនយកវាទៅរំលាយធ្វើជារូបព្រះមួយ។ ចូរកូនយកប្រាក់នេះទៅវិញចុះ»។ 4 ប៉ុន្តែ លោកមីកាប្រគល់ប្រាក់ទៅម្ដាយសាជាថ្មីទៀត ហើយម្ដាយក៏យកប្រាក់ពីររយស្លឹងទៅឲ្យជាងស្មិតរំលាយធ្វើរូបព្រះមួយ និងរូបសំណាក រួចយកទៅដាក់នៅក្នុងផ្ទះរបស់លោកមីកា។ 5 ដូច្នេះ…

ចៅហ្វាយ 18

ជន‌ជាតិដាន់ប្ដូរទឹកដី 1 នៅគ្រានោះ ស្រុកអ៊ីស្រា‌អែលគ្មានស្ដេចសោយរាជ្យទេ។ នៅគ្រាដដែលនោះ កុល‌សម្ព័ន្ធដាន់ស្វែងរកទឹកដីមួយកន្លែងសម្រាប់ពួកគេ ដ្បិតកុល‌សម្ព័ន្ធនេះពុំទាន់មានទឹកដី ដូចកុល‌សម្ព័ន្ធអ៊ីស្រា‌អែលឯទៀតៗឡើយ។ 2 ដូច្នេះ កូនចៅដាន់ជ្រើសរើសមនុស្សក្នុងចំណោមពួកគេប្រាំនាក់ ដែលជាអ្នកចំបាំងដ៏ជំនាញពីក្រុងសូរ៉ាស់ និងក្រុងអែស‌ថោល ឲ្យទៅស៊ើបពិនិត្យមើលទឹកដី។ អ្នកទាំងនោះបានមកដល់តំបន់ភ្នំអេប្រាអ៊ីម ហើយពេលយប់ ពួកគេចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកមីកា។ 3 នៅទីនោះ ពួកគេបានឮសំនៀងរបស់យុវ‌បុរស ហើយដឹងថាគាត់ជាពួកលេវី ក៏នាំគ្នាចូលទៅនិយាយជាមួយគាត់ថា៖ «តើអ្នកណានាំលោកមកទីនេះ? តើលោកមកធ្វើអ្វីនៅកន្លែងនេះ? ហេតុអ្វីបានជាលោកនៅទីនេះ?»។ 4 គាត់ឆ្លើយថា៖ «លោកមីកាបានជួយឧបត្ថម្ភខ្ញុំ គឺគាត់ឲ្យប្រាក់ខែខ្ញុំ និងឲ្យខ្ញុំធ្វើជាបូជា‌ចារ្យរបស់គាត់»។…

ចៅហ្វាយ 19

បទ‌ឧក្រិដ្ឋរបស់ពួកបេន‌យ៉ាមីននៅក្រុងគីបៀរ 1 នៅគ្រានោះ ស្រុកអ៊ីស្រា‌អែលគ្មានស្ដេចសោយរាជ្យទេ។ មានបុរសម្នាក់ក្នុងកុល‌សម្ព័ន្ធលេវី រស់នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ គាត់បានយកស្ត្រីម្នាក់ពីភូមិបេថ្លេ‌ហិម ក្នុងស្រុកយូដា មកធ្វើជាប្រពន្ធចុង។ 2 ប៉ុន្តែ នាងបានក្បត់ចិត្តប្ដី ហើយចាកចេញពីប្ដីត្រឡប់ទៅនៅផ្ទះរបស់ឪពុកនាង នៅភូមិបេថ្លេ‌ហិម ក្នុងស្រុកយូដាវិញ។ នាងស្នាក់នៅទីនោះអស់រយៈពេលបួនខែ។ 3 ប្ដីរបស់នាងបានធ្វើដំណើរទៅតាម ក្នុងគោលបំណងលួង‌លោមនាងឲ្យត្រឡប់មកវិញ។ គាត់បាននាំក្មេងបម្រើ និងសត្វលាពីរទៅជាមួយផង។ ស្ត្រីនោះអញ្ជើញប្ដីចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកឃើញប្ដីរបស់នាង គាត់ក៏ទទួលដោយអំណរ។ 4 ឪពុកក្មេកបានឃាត់កូនប្រសា ឲ្យនៅផ្ទះរបស់គាត់ចំនួនបីថ្ងៃ។ បុរសនោះបរិភោគអាហារ និងស្រា ព្រមទាំងសម្រាន្ដនៅទីនោះ។…

ចៅហ្វាយ 20

ជន‌ជាតិអ៊ីស្រា‌អែលធ្វើទោសកុល‌សម្ព័ន្ធបេន‌យ៉ាមីន 1 ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិស‌ទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរ‌សេ‌បាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួប‌ជុំគ្នានៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់នៅមីស‌ប៉ា ដោយមានចិត្តគំនិតតែមួយ។ 2 ពួកមេដឹកនាំនៃកុល‌សម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជា‌ជនអ៊ីស្រា‌អែល សុទ្ធតែមានវត្ត‌មានក្នុងអង្គប្រជុំនៃប្រជា‌ជនរបស់ព្រះ‌ជាម្ចាស់ គឺមានកង‌ពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។ 3 កូនចៅបេន‌យ៉ាមីនបានទទួលដំណឹងថា ប្រជា‌ជនអ៊ីស្រា‌អែលលើកទ័ពមកដល់មីស‌ប៉ាហើយ។ ពេលនោះ ប្រជា‌ជនអ៊ីស្រា‌អែលសួរទៅបុរសលេវីថា៖ «ចូរនិយាយប្រាប់យើងមើល តើឧក្រិដ្ឋ‌កម្មនេះកើតឡើងយ៉ាងដូចម្ដេច»? 4 បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកបេន‌យ៉ាមីន ដើម្បីសម្រាកនៅពេលយប់។ 5 យប់នោះ ស្រាប់តែពួកអ្នកក្រុងគីបៀរលើកគ្នាមកធ្វើបាបខ្ញុំ…