ចៅហ្វាយ 1

ជន‌ជាតិអ៊ីស្រា‌អែលចូលទៅកាន់ទឹកដីកាណាន 1 ក្រោយពេលលោកយ៉ូស្វេទទួលមរណ‌ភាពផុតទៅ ជន‌ជាតិអ៊ីស្រា‌អែលទូលសួរព្រះ‌អម្ចាស់ថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុល‌សម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជន‌ជាតិកាណានមុនគេ»? 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតបថា៖ «កុល‌សម្ព័ន្ធយូដាត្រូវឡើងទៅមុន ដ្បិតយើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់ពួកគេហើយ»។ 3 កុល‌សម្ព័ន្ធយូដាក៏និយាយទៅកាន់កុល‌សម្ព័ន្ធស៊ីម្មាន ជាបង‌ប្អូនថា៖ «សុំឡើងជាមួយយើងខ្ញុំ ឆ្ពោះទៅកាន់ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ យើងច្បាំងនឹងជន‌ជាតិកាណានជាមួយគ្នា។ បន្ទាប់មក យើងខ្ញុំនឹងទៅច្បាំងយកទឹកដីដែលជាចំណែកមត៌ករបស់បង‌ប្អូន រួមជាមួយបង‌ប្អូនដែរ»។ ដូច្នេះ កុល‌សម្ព័ន្ធស៊ីម្មានក៏រួប‌រួមនឹង 4 កុល‌សម្ព័ន្ធយូដា ហើយចេញទៅច្បាំងជាមួយគ្នា។ព្រះ‌អម្ចាស់ក៏ប្រទានឲ្យគេមានជ័យ‌ជំនះលើជន‌ជាតិកាណាន និងជន‌ជាតិពេរិ‌ស៊ីត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់មួយម៉ឺននាក់ នៅបេសេក។ 5 នៅបេសេក ពួកគេបានជួបស្ដេចអាដូនី-‌បេសេក…

ចៅហ្វាយ 2

ព្រះ‌អម្ចាស់ស្ដីបន្ទោសប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ 1 នៅគ្រានោះ ទេវតារបស់ព្រះ‌អម្ចាស់បានឡើងពីគីល‌កាល់ទៅបូគីម ហើយពោលទៅកាន់ជន‌ជាតិអ៊ីស្រា‌អែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុក ដែលយើងបានសន្យាជាមួយពួកបុព្វបុរស*ថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្ដាច់សម្ពន្ធ‌មេត្រី*ដែលយើងចងជាមួយអ្នករាល់គ្នាឡើយ ។ 2 រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធ‌មេត្រីជាមួយប្រជា‌ជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំង‌ឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ? 3 ដូច្នេះ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្ដេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។ 4 នៅពេលឮទេវតារបស់ព្រះ‌អម្ចាស់ពោលដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ក៏នាំគ្នាទ្រហោយំ។ 5 គេដាក់ឈ្មោះកន្លែងនោះថា បូគីម…

ចៅហ្វាយ 3

1 ព្រះ‌អម្ចាស់បានទុកប្រជា‌ជាតិទាំងនោះឲ្យរស់នៅក្នុងស្រុក ដើម្បីល្បង‌លកូនចៅអ៊ីស្រា‌អែលទាំងប៉ុន្មាន ដែលមិនចូលរួមធ្វើសង្គ្រាមដណ្ដើមយកទឹកដីកាណាន។ 2 ព្រះ‌អង្គគ្រាន់តែសព្វព្រះ‌ហឫទ័យឲ្យកូនចៅអ៊ីស្រា‌អែលជំនាន់ក្រោយ គឺពួកដែលមិនធ្លាប់ច្បាំងបានហាត់រៀនធ្វើសង្គ្រាម។ 3 ប្រជា‌ជាតិទាំងនោះមានដូចតទៅ: ជន‌ជាតិភីលីស្ទីនទាំងប្រាំនគរ ជន‌ជាតិកាណានទាំងអស់ ជន‌ជាតិស៊ីដូន និងជន‌ជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-‌ហ៊ើរ‌ម៉ូន រហូតដល់ហា‌ម៉ាត់។ 4 ព្រះ‌អម្ចាស់ទុកសាសន៍ទាំងនោះ ដើម្បីល្បង‌លមើលឲ្យដឹងថា តើជន‌ជាតិអ៊ីស្រា‌អែលគោរពតាមបទ‌បញ្ជា ដែលព្រះ‌អង្គប្រទានមកបុព្វបុរសរបស់គេ តាមរយៈលោកម៉ូសេឬយ៉ាងណា។ 5 ហេតុនេះហើយបានជាជន‌ជាតិអ៊ីស្រា‌អែលរស់នៅក្នុងចំណោមជន‌ជាតិហេត ជន‌ជាតិអាម៉ូរី ជន‌ជាតិពេរិ‌ស៊ីត ជន‌ជាតិហេវី និងជន‌ជាតិយេប៊ូស។ 6 គេយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ…

ចៅហ្វាយ 4

លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ 1 ក្រោយពីលោកអេហ៊ូដទទួលមរណ‌ភាពផុតទៅ ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់សាជាថ្មីទៀត។ 2 ហេតុនេះព្រះ‌អម្ចាស់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះ‌បាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន ដែលគង់នៅក្រុងហា‌សោរ។ មេ‌ទ័ពរបស់ស្ដេចឈ្មោះស៊ី‌សេ‌រ៉ា រស់នៅក្រុងហារ៉ូ‌សេត‌កូយឹម។ 3 ព្រះ‌បាទយ៉ាប៊ីនមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់‌សង្កិនជន‌ជាតិអ៊ីស្រា‌អែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។ ហេតុនេះហើយបានជាជន‌ជាតិអ៊ីស្រា‌អែលស្រែកអង្វរព្រះ‌អម្ចាស់។ 4 នៅជំនាន់នោះ លោកស្រីដេបូរ៉ា ជាព្យាកា‌រិនី និងជាភរិយារបស់លោកឡាពី‌ដូត បានដឹកនាំជន‌ជាតិអ៊ីស្រា‌អែល។ 5 លោកស្រីដេបូរ៉ាតែងកាត់ក្ដីនៅក្រោមដើមលម៉ើ ដែលក្រោយមកគេហៅថាលម៉ើរបស់លោកស្រីដេបូរ៉ា ស្ថិតនៅចន្លោះភូមិរ៉ាម៉ា និងបេត‌អែល ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ ជន‌ជាតិអ៊ីស្រា‌អែលតែងតែឡើងទៅរកលោកស្រីដេបូរ៉ា…

ចៅហ្វាយ 5

ទំនុក‌តម្កើងរបស់លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ 1 នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ី‌ណោម នាំគ្នាច្រៀងថា៖ 2 «នៅស្រុកអ៊ីស្រា‌អែល ប្រជា‌ជនថ្វាយជីវិតទាំងស្រុងទៅព្រះ‌ជាម្ចាស់ ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ សូមសរសើរតម្កើងព្រះ‌អម្ចាស់! 3 ស្ដេចទាំង‌ឡាយអើយ សូមស្ដាប់! អ្នកដឹកនាំទាំង‌ឡាយអើយ ចូរផ្ទៀងត្រចៀកស្ដាប់! ខ្ញុំនឹងច្រៀងថ្វាយព្រះ‌អម្ចាស់ ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។ ខ្ញុំនឹងស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អម្ចាស់ ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។ 4 ឱព្រះ‌អម្ចាស់អើយ កាលព្រះ‌អង្គយាងចាកចេញពីស្រុកសៀរ កាលព្រះ‌អង្គយាងមកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។ 5…

ចៅហ្វាយ 6

ជន‌ជាតិម៉ាឌានសង្កត់‌សង្កិនជន‌ជាតិអ៊ីស្រា‌អែល 1 ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់សាជាថ្មីទៀត ហេតុនេះហើយបានជាព្រះ‌អង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជន‌ជាតិម៉ាឌានអស់រយៈពេលប្រាំ‌ពីរឆ្នាំ។ 2 ជន‌ជាតិម៉ាឌានជិះ‌ជាន់សង្កត់‌សង្កិនជន‌ជាតិអ៊ីស្រា‌អែលយ៉ាងខ្លាំង។ ជន‌ជាតិអ៊ីស្រា‌អែលបានយករអាងភ្នំ រូងភ្នំ និងចំណោតភ្នំធ្វើជាជម្រក ដើម្បីគេចខ្លួនពីជន‌ជាតិម៉ាឌាន។ 3 រាល់ពេលជន‌ជាតិអ៊ីស្រា‌អែលសាបព្រោះ ជន‌ជាតិម៉ាឌាន និងជន‌ជាតិអាម៉ា‌ឡេក ព្រមទាំងពួកពនេ‌ចរ មកពីស្រុកខាងកើត បានឡើងមកលុក‌លុយ។ 4 អ្នកទាំងនោះបានមកបោះទ័ពនៅក្បែរជន‌ជាតិអ៊ីស្រា‌អែល ហើយបំផ្លាញផលដំណាំរបស់គេរហូតដល់ក្រុងកាសា។ អ្នកទាំងនោះមិនបានទុកអ្វីឲ្យជន‌ជាតិអ៊ីស្រា‌អែលបរិភោគឡើយ ទោះបីចៀម គោ ឬលាក្ដី ក៏មិនទុកឲ្យសល់ដែរ។ 5 ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង…

ចៅហ្វាយ 7

ជ័យ‌ជំនះរបស់លោកគេឌានលើជន‌ជាតិម៉ាឌាន 1 លោកគេឌាន ហៅយេរូ‌បាល ក្រោកពីព្រលឹម ហើយចេញដំណើរជាមួយកង‌ពលរបស់លោក ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ។ ទីតាំងទ័ពរបស់ជន‌ជាតិម៉ាឌានស្ថិតនៅខាងជើងទីតាំងទ័ពរបស់លោកគេឌាន ត្រង់ជ្រលងភ្នំ ក្បែរភ្នំម៉ូរេ។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកគេឌានថា៖ «ទ័ពរបស់អ្នកមានចំនួនច្រើនពេក យើងនឹងមិនឲ្យគេមានជ័យ‌ជំនះលើជន‌ជាតិម៉ាឌានទេ ដ្បិតជន‌ជាតិអ៊ីស្រា‌អែលមុខជាដណ្ដើមយកសិរី‌រុងរឿងពីយើង ដោយពោលថា គេទទួលបានជ័យ‌ជំនះដោយ‌សារកម្លាំងរបស់ខ្លួន 3 ដូច្នេះ ចូរប្រកាសប្រាប់ពលទ័ពដូចតទៅ: អ្នកណាខ្លាច និងភ័យតក់‌ស្លុត អ្នកនោះត្រូវចុះពីភ្នំកាឡាដ វិលត្រឡប់ទៅវិញចុះ»។ ពេលនោះ ពលទ័ពពីរម៉ឺនពីរពាន់នាក់នាំគ្នាវិលត្រឡប់ទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកគេឌានទៀតថា៖ «កង‌ទ័ពនៅតែមានចំនួនច្រើននៅឡើយ។…

ចៅហ្វាយ 8

កុល‌សម្ព័ន្ធអេប្រាអ៊ីមមិនសប្បាយចិត្ត 1 កុល‌សម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាលោកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជន‌ជាតិម៉ាឌាន ហេតុអ្វីបានជាលោកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្ដីបន្ទោសលោកយ៉ាងខ្លាំង។ 2 លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យ‌ជំនះដែលខ្ញុំយកបាននោះ មិនអាចប្រៀបផ្ទឹមទៅនឹងការដែលបង‌ប្អូនបានធ្វើឡើយ។ បង‌ប្អូនកុល‌សម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បង‌ប្អូន ទោះបីបន្តិច‌បន្តួចក្ដី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀ‌ស៊ើររបស់ខ្ញុំទៅទៀត? 3 ព្រះ‌ជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្ដាប់ដៃរបស់បង‌ប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបង‌ប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។ លោកគេឌាននៅខាងកើតទន្លេយ័រដាន់ 4 លោកគេឌាន និងទ័ពទាំងបីរយនាក់ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយ‌ហត់ខ្លាំងណាស់ទៅហើយក្ដី…

ចៅហ្វាយ 9

អប៊ីម៉ា‌ឡេកតាំងខ្លួនជាស្ដេចនៅស៊ីគែម 1 លោកអប៊ីម៉ា‌ឡេក ជាកូនរបស់លោកយេរូ‌បាល បានទៅស៊ីគែម រកបង‌ប្អូនខាងម្ដាយរបស់គាត់ និងញាតិ‌សន្ដានទាំងប៉ុន្មានខាងម្ដាយ ហើយពោលថា៖ 2 «សូមបង‌ប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូ‌បាល ទាំងចិត‌សិបនាក់គ្រប់‌គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។ 3 បង‌ប្អូនខាងម្ដាយរបស់លោកអប៊ីម៉ា‌ឡេកនាំពាក្យនេះ ទៅជម្រាបពួកអ្នកមុខអ្នកការនៅស៊ីគែម។ ពួកគេនាំគ្នាគាំទ្រលោកអប៊ីម៉ា‌ឡេក ដោយគិតថា គាត់ជាសាច់ឈាមរបស់ពួកគេ។ 4 ពួកគេយកប្រាក់ម្ភៃតម្លឹងពីវិហាររបស់ព្រះបាល‌បេរីត ជូនគាត់។ លោកអប៊ីម៉ា‌ឡេកយកប្រាក់នេះទៅជួលមនុស្សពាល និងមនុស្សអានា‌ថា ឲ្យមកតាមគាត់។ 5 បន្ទាប់មក…

ចៅហ្វាយ 10

លោកថូឡា និងលោកយ៉ាអៀរ 1 ក្រោយពេលលោកអប៊ីម៉ា‌ឡេកទទួលមរណ‌ភាពផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុល‌សម្ព័ន្ធអ៊ីសា‌ខារ បានងើបឡើងរំដោះជន‌ជាតិអ៊ីស្រា‌អែល។ លោកជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ 2 លោកបានគ្រប់‌គ្រងលើស្រុកអ៊ីស្រា‌អែល អស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ទទួលមរណ‌ភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅស្រុកសាមារនោះ។ 3 ក្រោយពេលលោកថូឡាទទួលមរណ‌ភាពទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់‌គ្រងលើស្រុកអ៊ីស្រា‌អែលអស់រយៈពេលម្ភៃពីរឆ្នាំ។ 4 លោកមានកូនប្រុសសាម‌សិបនាក់ ដែលមានលាសាម‌សិបជាជំនិះ និងគ្រប់‌គ្រងលើក្រុងសាម‌សិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។ 5 បន្ទាប់មក លោកយ៉ាអៀរក៏ទទួលមរណ‌ភាព…