កិច្ចការ 21

លោកប៉ូលនៅក្រុងទីរ៉ុស និងនៅក្រុងសេសារា 1 ក្រោយពីបានលាពួកគេទាំងអាឡោះ‌អាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូស ទៅដល់ក្រុងប៉ាតា‌រ៉ា។ 2 មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ 3 ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់‌ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។ 4 យើងបានជួបពួកសិស្ស*នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំ‌ពីរថ្ងៃ។ ដោយព្រះ‌វិញ្ញាណសម្តែងឲ្យគេដឹង គេបានឃាត់លោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូ‌សាឡឹមឡើយ។ 5 លុះប្រាំ‌ពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បង‌ប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ…

កិច្ចការ 22

1 «បង‌ប្អូន និងចាស់ទុំទាំងអស់គ្នាអើយ សូមស្ដាប់ពាក្យដោះ‌សារបស់ខ្ញុំសិន!»។ 2 កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖ 3 «ខ្ញុំជាជន‌ជាតិយូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលី‌គា។ ប៉ុន្តែ ខ្ញុំបានមករស់នៅក្រុងយេរូ‌សាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមក្រឹត្យ‌វិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹង‌រ៉ឹងពីសំណាក់លោកកាម៉ា‌លាល។ ខ្ញុំបានខ្នះ‌ខ្នែងបម្រើព្រះ‌ជាម្ចាស់ ដូចបង‌ប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។ 4 ខ្ញុំធ្លាប់បៀត‌បៀនអស់អ្នកដែលដើរតាមមាគ៌ារបស់ព្រះ‌អម្ចាស់ រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំ‌ឃាំងទៀតផង 5 ដូចមានលោកមហាបូជា‌ចារ្យ* និងក្រុមព្រឹទ្ធា‌ចារ្យ* ជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះ យកទៅជូនបង‌ប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះ ដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ…

កិច្ចការ 23

1 លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បង‌ប្អូនអើយ ខ្ញុំដឹងថាអំពើដែលខ្ញុំប្រព្រឹត្ត នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះ សុទ្ធតែត្រឹមត្រូវទាំងអស់»។ 2 លោកមហាបូជា‌ចារ្យ*អណា‌ណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។ 3 លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជា‌ចារ្យថា៖ «នែ៎ កំពែងទ្រុឌ‌ទ្រោមលាបពណ៌ស អើយ! ព្រះ‌ជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យ‌វិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យ‌វិន័យទៅវិញ!»។ 4 ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជា‌ចារ្យរបស់ព្រះ‌ជាម្ចាស់ផងឬ!»។ 5 លោកប៉ូលតបវិញថា៖ «បង‌ប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជា‌ចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា:“អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជា‌ជាតិរបស់អ្នកឡើយ”»។ 6…

កិច្ចការ 24

ជន‌ជាតិយូដាចោទប្រកាន់លោកប៉ូល 1 ប្រាំថ្ងៃក្រោយមក លោកមហាបូជា‌ចារ្យអាណា‌ណាស និងពួកព្រឹទ្ធា‌ចារ្យ*មួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូ‌លុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសា‌ភិបាល ចោទប្រកាន់លោកប៉ូល។ 2 គេហៅលោកប៉ូលមក ហើយលោកទើទូ‌លុសចោទប្រកាន់លោក ដូចតទៅនេះ៖ «សូមគោរពឯក‌ឧត្ដមភេលិច សូមទានជ្រាប ដោយ‌សារតែឯក‌ឧត្ដម និងដោយការកែទម្រង់ផ្សេងៗ ដែលឯក‌ឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជា‌ជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់‌គ្រងដ៏ប៉ិន‌ប្រសប់របស់ឯក‌ឧត្ដម។ 3 យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាល‌ជ្រៅចំពោះឯក‌ឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ 4 ប៉ុន្តែ ខ្ញុំបាទមិនចង់រំខានឯក‌ឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំបាទគ្រាន់តែអង្វរឯក‌ឧត្ដម សូមមេត្តាស្ដាប់យើងខ្ញុំតែបន្តិចប៉ុណ្ណោះ។…

កិច្ចការ 25

លោកប៉ូលសុំឲ្យព្រះចៅអធិ‌រាជកាត់ក្ដី 1 បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរពីក្រុងសេសារា ឆ្ពោះទៅក្រុងយេរូ‌សាឡឹម។ 2 ពួកនាយកបូជា‌ចារ្យ* និងពួកអ្នកធំនៃជន‌ជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ 3 ពួកគេបានទទូចសុំឲ្យលោកភេស្ទុសមេត្តាអនុ‌គ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូ‌សាឡឹម ព្រោះពួកគេបានឃុប‌ឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។ 4 ប៉ុន្តែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំ‌ឃាំងនៅក្រុងសេសារាឯ‌ណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្តិចទៀតដែរ។ 5 លោកមានប្រសាសន៍ថា៖ «សុំឲ្យអ្នកដែលមានសមត្ថ‌ភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថា បុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។ 6 លោកភេស្ទុសស្នាក់នៅជាមួយពួកគេ បួនដប់ថ្ងៃប៉ុណ្ណោះ…

កិច្ចការ 26

លោកប៉ូលឆ្លើយការពារខ្លួននៅមុខព្រះ‌បាទអគ្រី‌ប៉ា 1 ព្រះ‌បាទអគ្រី‌ប៉ាមានរាជ‌ឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ 2 «បពិត្រព្រះ‌រាជា ទូលបង្គំមានកិត្តិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ 3 ដ្បិតព្រះ‌ករុណាជ្រាបយ៉ាងច្បាស់អំពីទំនៀម‌ទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមទ្រង់មេត្តាព្រះ‌សណ្ដាប់ទូលបង្គំ ដោយអនុ‌គ្រោះផង។ 4 ជន‌ជាតិយូដាទាំងមូលស្គាល់ប្រវត្តិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមក ទូលបង្គំរស់នៅកណ្ដាលចំណោមជន‌ជាតិរបស់ទូលបង្គំ និងនៅក្រុងយេរូ‌សាឡឹមរបៀបណាដែរ។ 5 គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើម ទូលបង្គំជាអ្នកខាងគណៈ‌ផារីស៊ី* ដែលជាគណៈតឹង‌រ៉ឹងជាងគេក្នុងសាសនារបស់យើង…

កិច្ចការ 27

លោកប៉ូលត្រូវគេបញ្ជូនទៅក្រុងរ៉ូម 1 នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតា‌លី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកង‌ទ័ពរបស់ព្រះ‌មហា‌ក្សត្រា‌ធិរាជ។ 2 យើងបានចុះសំពៅដែលមកពីក្រុងអាដ្រា‌មីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរី‌ស្ដាកជាអ្នកស្រុកម៉ាសេ‌ដូន ដែលរស់នៅក្រុងថេស្សា‌ឡូនិក ក៏បានរួមដំណើរជាមួយយើងដែរ។ 3 នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្តសប្បុរសចំពោះលោកប៉ូលណាស់ គាត់អនុញ្ញាតឲ្យលោកប៉ូលទៅផ្ទះមិត្ត‌ភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភលោក។ 4 បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ 5 យើងបានឆ្លងសមុទ្រ ជិតស្រុកគីលី‌គា និងស្រុកប៉ាម‌ភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។…

កិច្ចការ 28

លោកប៉ូលនៅកោះម៉ាល់ត៍ 1 កាលបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។ 2 អ្នកកោះនោះបានទទួលយើង ដោយចិត្តសប្បុរស រកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំ‌វិញភ្នក់ភ្លើងមួយយ៉ាងធំ ដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។ 3 លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកម្ដៅភ្លើង ហើយចឹកដៃលោកជាប់។ 4 កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។ 5 លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។ 6…