កិច្ចការ 11

លោកពេត្រុសធ្វើសេចក្ដីរាយ‌ការណ៍ជូនក្រុមអ្នកជឿនៅក្រុងយេរូ‌សាឡឹម 1 ក្រុមសាវ័ក* និងបង‌ប្អូននៅស្រុកយូដា ឮដំណឹងថា សាសន៍ដទៃបានទទួលព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ដែរ។ 2 កាលលោកពេត្រុសឡើងទៅដល់ក្រុងយេរូ‌សាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា នាំគ្នារិះគន់លោកថា៖ 3 «លោកបានចូលក្នុងផ្ទះសាសន៍ដទៃហហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។ 4 លោកពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះ‌ក្បាយថា៖ 5 «កាលខ្ញុំនៅក្រុងយ៉ុប‌ប៉េ ក្នុងពេលអធិស្ឋាន* ខ្ញុំលង់ស្មារតី និមិត្តឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។ 6 ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សា‌បក្សី។ 7 ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថា: “ពេត្រុសអើយ!…

កិច្ចការ 12

លោកយ៉ាកុបត្រូវគេសម្លាប់ លោកពេត្រុសត្រូវគេឃុំ‌ឃាំង 1 នៅគ្រានោះ ព្រះ‌បាទហេរ៉ូដចាប់ផ្ដើមបៀត‌បៀនសមាជិកខ្លះនៃក្រុម‌ជំនុំ*។ 2 ទ្រង់បានឲ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។ 3 ដោយយល់ឃើញថាជន‌ជាតិយូដាពេញចិត្ត ទ្រង់ក៏ចាត់គេឲ្យទៅចាប់លោកពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំប៉័ងឥតមេ*។ 4 ក្រោយពីបានចាប់លោកពេត្រុសយកទៅឃុំ‌ឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះ‌បាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជា‌ជន ក្រោយបុណ្យចម្លង*។ 5 ដូច្នេះ លោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំ‌ឃាំងនៅពេលនោះទៅ។ ក្រុម‌ជំនុំបាននាំគ្នាទូល‌អង្វរព្រះ‌ជាម្ចាស់ឥតស្រាក‌ស្រាន្ត សូមព្រះ‌អង្គជួយលោក។ ទេវតាដោះលែងលោកពេត្រុស 6 នៅយប់មុនពេលដែលព្រះ‌បាទហេរ៉ូដយកលោកពេត្រុសទៅកាត់ទោស លោកសម្រាន្ដ ទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង…

កិច្ចការ 13

ព្រះ‌វិញ្ញាណជ្រើសយកលោកបារណា‌បាស និងលោកសូលឲ្យទៅបំពេញបេសក‌កម្ម 1 ក្នុងក្រុម‌ជំនុំនៅក្រុងអន់‌ទី‌យ៉ូក មានព្យាការី* និងគ្រូអាចារ្យ* គឺមានលោកបារណា‌បាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណា‌អេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះ‌បាទហេរ៉ូដជាស្ដេចអនុ‌រាជ* កាលនៅពីក្មេង និងលោកសូល។ 2 នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយ‌បង្គំព្រះ‌អម្ចាស់ និងតមអាហារ ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធមានព្រះ‌បន្ទូលថា៖ «ចូរញែកបារណា‌បាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ 3 ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋាន*រួចហើយ គេបានដាក់ដៃ*លើលោកទាំងពីរ ហើយឲ្យលោកចេញទៅ។ លោកបារណា‌បាស និងលោកសូលនៅកោះគីប្រុស 4 លោកបារណា‌បាស…

កិច្ចការ 14

លោកប៉ូល និងលោកបារណា‌បាស នៅក្រុងអ៊ីកូ‌នាម 1 នៅក្រុងអ៊ីកូ‌នាមក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណា‌បាស បានចូលទៅក្នុងសាលាប្រជុំ*របស់ជន‌ជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជន‌ជាតិយូដា និងជន‌ជាតិក្រិកដ៏ច្រើនលើស‌លប់នាំគ្នាជឿ។ 2 ប៉ុន្តែ ជន‌ជាតិយូដាដែលមិនព្រមជឿបានញុះ‌ញង់សាសន៍ដទៃ និងជំរុញគេឲ្យមានចិត្តប៉ុន‌ប៉ងធ្វើបាបពួកបង‌ប្អូនទៀតផង។ 3 លោកប៉ូល និងលោកបារណា‌បាស ស្នាក់នៅក្នុងក្រុងអ៊ីកូ‌នាមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្តអង់‌អាច ដោយទុកចិត្តលើព្រះ‌អម្ចាស់ ដែលទ្រង់បានបញ្ជាក់ព្រះ‌បន្ទូលអំពីព្រះ‌គុណរបស់ព្រះ‌អង្គ គឺទ្រង់ប្រោសប្រទានឲ្យលោកទាំងពីរសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិ‌បាដិ‌ហារិយ៍ផ្សេងៗ។ 4 មនុស្ស‌ម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមសាវ័ក*។ 5 សាសន៍ដទៃ និងសាសន៍យូដា…

កិច្ចការ 15

ការប្រជុំនៅក្រុងយេរូ‌សាឡឹម 1 មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀន‌ប្រដៅពួកបង‌ប្អូនថា៖ «ប្រសិនបើបង‌ប្អូនមិនទទួលពិធីកាត់ស្បែក* តាមទំនៀម‌ទម្លាប់របស់លោកម៉ូសេទេ បង‌ប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ 2 លោកប៉ូល និងលោកបារណា‌បាស បានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែក‌ញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបង‌ប្អូនបានសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណា‌បាស ឲ្យទៅក្រុងយេរូ‌សាឡឹម ដោយមានបង‌ប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក* និងក្រុមព្រឹទ្ធា‌ចារ្យ*អំពីរឿងនេះ។ 3 ក្រុម‌ជំនុំ*បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបង‌ប្អូនយ៉ាងក្បោះ‌ក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះ‌ជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបង‌ប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។ 4 កាលមកដល់ក្រុងយេរូ‌សាឡឹមហើយ ក្រុម‌ជំនុំ ក្រុមសាវ័ក*…

កិច្ចការ 16

លោកធីម៉ូថេរួមដំណើរជាមួយលោកប៉ូល និងលោកស៊ីឡាស 1 លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្ស*មួយរូបឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក 2 គាត់មានកេរ្តិ៍‌ឈ្មោះល្អ ក្នុងចំណោមបង‌ប្អូននៅក្រុងលីស្ដ្រា និងបង‌ប្អូននៅក្រុងអ៊ីកូ‌នាម។ 3 លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីកាត់ស្បែក*ឲ្យ ព្រោះយោគ‌យល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។ 4 នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក* និងក្រុមព្រឹទ្ធា‌ចារ្យ* នៅក្រុងយេរូ‌សាឡឹម ហើយសុំឲ្យគេអនុវត្តតាម។ 5 ក្រុម‌ជំនុំនានាក៏មានជំនឿកាន់តែមាំ‌មួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។ លោកប៉ូលនៅក្រុងត្រូអាស ព្រះ‌ជាម្ចាស់ចាត់លោកឲ្យទៅស្រុកម៉ាសេ‌ដូន…

កិច្ចការ 17

លោកប៉ូល និងលោកស៊ីឡាសទៅដល់ក្រុងថេស្សា‌ឡូនិក 1 លោកប៉ូល និងលោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភី‌ប៉ូលី និងក្រុងអប៉ុ‌ឡូនា ហើយទៅដល់ក្រុងថេស្សា‌ឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ*មួយរបស់សាសន៍យូដា។ 2 លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែក‌ញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទ* ក្នុងអំឡុងបីសប្ដាហ៍។ 3 លោកបរិយាយពន្យល់ប្រាប់គេថា ព្រះ‌គ្រិស្ដត្រូវតែរងទុក្ខវេទនា និងមានព្រះ‌ជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះ‌គ្រិស្ដ គឺព្រះ‌យេស៊ូដែលខ្ញុំបានជម្រាបបង‌ប្អូននេះហើយ»។ 4 ជន‌ជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួប‌រួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជន‌ជាតិក្រិកដ៏ច្រើនលើស‌លប់ ដែលគោរពកោតខ្លាចព្រះ‌ជាម្ចាស់ និងមានស្ត្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួប‌រួមដែរ។ 5…

កិច្ចការ 18

លោកប៉ូលនៅក្រុងកូរិនថូស 1 ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។ 2 នៅក្រុងនោះ លោកបានជួបជន‌ជាតិយូដាម្នាក់ ឈ្មោះអគី‌ឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគី‌ឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតា‌លី ព្រោះព្រះចៅអធិ‌រាជក្លូឌាសបានចេញបញ្ជាឲ្យជន‌ជាតិយូដាទាំងអស់ ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ 3 ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ 4 រៀងរាល់ថ្ងៃសប្ប័ទ* លោកតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ* និងខិត‌ខំណែ‌នាំ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។ 5 កាលលោកស៊ីឡាស និងលោកធីម៉ូថេ…

កិច្ចការ 19

លោកប៉ូលនៅក្រុងអេភេសូ 1 ពេលដែលលោកអប៉ូ‌ឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសិស្ស*ខ្លះ ហើយសួរថា៖ 2 «កាលបង‌ប្អូនចាប់ផ្ដើមជឿនោះ តើបង‌ប្អូនទទួលព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះ‌វិញ្ញាណដ៏‌វិសុទ្ធផង!»។ 3 លោកសួរគេទៀតថា៖ «ដូច្នេះ តើបង‌ប្អូនបានទទួលពិធីជ្រមុជទឹក*ណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ 4 លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជា‌ជនឲ្យជឿលើព្រះ‌អង្គ ដែលយាងមកក្រោយលោក គឺព្រះ‌យេស៊ូនេះហើយ»។ 5 ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះ‌នាមព្រះ‌អម្ចាស់‌យេស៊ូ។ 6 លោកប៉ូលបានដាក់ដៃលើគេ…

កិច្ចការ 20

លោកប៉ូលធ្វើដំណើរទៅស្រុកម៉ាសេ‌ដូន និងស្រុកក្រិក 1 លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេ‌ដូន។ 2 លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្តអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក 3 ហើយស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជន‌ជាតិយូដាបានឃុប‌ឃិតគ្នាប៉ុន‌ប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេ‌ដូន។ 4 អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ា‌ត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរី‌ស្ដាក និងលោកសេគុន‌ដុស ជាអ្នកស្រុកថេស្សា‌ឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃី‌កុស…