កិច្ចការ 1

បុព្វ‌កថា 1 សូមជម្រាបមកឯកឧត្ដមថេវ‌ភីល សូមជ្រាប! ក្នុងសៀវភៅទីមួយរបស់ខ្ញុំ ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលព្រះ‌យេស៊ូបានធ្វើ និងអំពីសេចក្ដីទាំងប៉ុន្មានដែលព្រះ‌អង្គបានបង្រៀន តាំងពីដើមរៀងមក 2 រហូតដល់ថ្ងៃដែលព្រះ‌ជាម្ចាស់លើកព្រះ‌អង្គឡើងទៅស្ថានបរម‌សុខ* គឺបន្ទាប់ពីព្រះ‌អង្គបានផ្ដែ‌ផ្ដាំតាមរយៈព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* ដល់ក្រុមសាវ័ក*ដែលព្រះ‌អង្គបានជ្រើសរើស។ 3 ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះ‌យេស៊ូបានបង្ហាញព្រះ‌អង្គ តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថាព្រះ‌អង្គមានព្រះ‌ជន្មរស់ពិតប្រាកដមែន។ ព្រះ‌អង្គបានឲ្យគេឃើញអស់រយៈពេលសែ‌សិបថ្ងៃ ព្រមទាំងមានព្រះ‌បន្ទូលអំពីព្រះ‌រាជ្យរបស់ព្រះ‌ជាម្ចាស់ផង។ 4 ពេលព្រះ‌អង្គកំពុងសោយព្រះ‌ស្ងោយជាមួយក្រុមសាវ័ក ទ្រង់ហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូ‌សាឡឹមឡើយ «គឺត្រូវរង់‌ចាំទទួលព្រះ‌វិញ្ញាណ តាមព្រះ‌បន្ទូលសន្យារបស់ព្រះ‌បិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា 5 លោកយ៉ូហានបានធ្វើពិធីជ្រមុជ*ឲ្យគេក្នុងទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះ‌វិញ្ញាណដ៏‌វិសុទ្ធវិញ»។ ព្រះ‌យេស៊ូយាងឡើងទៅស្ថានបរម‌សុខ…

កិច្ចការ 2

ព្រះ‌វិញ្ញាណយាងមកសណ្ឋិតលើពួកសិស្ស 1 នៅបុណ្យថ្ងៃទីហា‌សិប ពួកសិស្សបានរួមប្រជុំទាំងអស់គ្នា នៅកន្លែងតែមួយ។ 2 រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ ដូចខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។ 3 ពួកសិស្សបានឃើញហាក់ដូចជាមានអណ្ដាតភ្លើង បែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ 4 អ្នកទាំងនោះបានពោរ‌ពេញដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះ‌វិញ្ញាណប្រោសប្រទានឲ្យ។ 5 ពេលនោះ មានជន‌ជាតិយូដាជាអ្នកគោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូ‌សាឡឹមដែរ។ 6 ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហា‌ជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃ‌លែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសារបស់ខ្លួន។ 7 អ្នកទាំងនោះងឿង‌ឆ្ងល់ខ្លាំងណាស់…

កិច្ចការ 3

លោកពេត្រុស និងលោកយ៉ូហានប្រោសជនពិការម្នាក់ឲ្យជា 1 នៅពេលអធិស្ឋាន*ម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានឡើងទៅព្រះ‌វិហារ*ជាមួយគ្នា។ 2 រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះ‌វិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះ‌វិហារ។ 3 កាលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងដើរចូលព្រះ‌វិហារ គាត់ក៏សុំទាន។ 4 លោកពេត្រុស និងលោកយ៉ូហាន សម្លឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។ 5 គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ 6 ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ…

កិច្ចការ 4

លោកពេត្រុស និងលោកយ៉ូហាននៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ 1 លោកពេត្រុស និងលោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជា‌ជននៅឡើយ ស្រាប់តែពួកបូជា‌ចារ្យ* មេកងរក្សាព្រះ‌វិហារ និងពួកខាងគណៈ‌សាឌូ‌ស៊ី*មកដល់។ 2 ពួកគេទាស់ចិត្តនឹងសាវ័កបង្រៀនប្រជា‌ជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ។ 3 ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ 4 ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះ‌បន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។ 5 លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធា‌ចារ្យ* និងពួកអាចារ្យ* ប្រជុំគ្នានៅក្រុងយេរូ‌សាឡឹម 6 ជាមួយលោកមហា‌បូជា‌ចារ្យ*អាណ…

កិច្ចការ 5

អាណា‌ណាស និងសាភី‌រ៉ា 1 មានបុរសម្នាក់ឈ្មោះ អាណា‌ណាស ភរិយាឈ្មោះសាភី‌រ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ 2 ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវ័ក*។ 3 លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណា‌ណាសអើយ! ហេតុដូចម្ដេចបានជាមារ*សាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? 4 កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើ‌ប្រាស់តាមចិត្ត! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង? អ្នកបានកុហកព្រះ‌ជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។ 5 កាលអាណា‌ណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។…

កិច្ចការ 6

ការជ្រើសរើសក្រុមប្រាំ‌ពីររូប 1 នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជន‌ជាតិយូដាដែលនិយាយភាសាក្រិក នាំគ្នារអ៊ូ‌រទាំទាស់នឹងជន‌ជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្តទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ 2 សាវ័ក*ទាំងដប់‌ពីររូបក៏កោះហៅពួកសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំ ចោលការប្រកាសព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ទៅបម្រើតុឡើយ។ 3 ហេតុនេះ បង‌ប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំ‌ពីររូបក្នុងចំណោមបង‌ប្អូនដែលជាអ្នកមានកេរ្តិ៍‌ឈ្មោះល្អ ហើយពោរ‌ពេញដោយព្រះ‌វិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែង‌តាំងគេឲ្យបំពេញមុខ‌ងារនេះ។ 4 រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះ‌បន្ទូល»។ 5 ពួកសិស្សទាំងប៉ុន្មានពេញចិត្តនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរ‌ពេញដោយជំនឿ និងដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* លោកភីលីព…

កិច្ចការ 7

សុន្ទរ‌កថារបស់លោកស្ទេផាន 1 លោកមហា‌បូជា‌ចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?» 2 លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបង‌ប្អូន និងជាឪពុក សូមជ្រាប! កាលលោកអប្រាហាំ*ជាបុព្វបុរស*របស់យើង រស់នៅឯស្រុកមេសូ‌ប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកខារ៉ាន ព្រះ‌ជាម្ចាស់ប្រកបដោយសិរី‌រុងរឿង បានមកបង្ហាញព្រះ‌អង្គឲ្យលោកឃើញ 3 ហើយមានព្រះ‌បន្ទូលថា៖“ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិ‌សន្ដានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក!”។ 4 លោកអប្រាហាំក៏ចាកចេញពីស្រុកខាល់ដេទៅរស់នៅក្នុងស្រុកខារ៉ាន។ ក្រោយពេលឪពុករបស់លោកទទួលមរណ‌ភាពផុតទៅ ព្រះ‌ជាម្ចាស់បាននាំលោកចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។ 5 នៅស្រុកនេះ ព្រះ‌ជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះ‌អង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះ‌អង្គបានសន្យាថា…

កិច្ចការ 8

1 លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ លោកសូលបៀត‌បៀនពួកសិស្ស នៅថ្ងៃនោះ ក្រុម‌ជំនុំ*នៅក្រុងយេរូ‌សាឡឹមត្រូវគេបៀត‌បៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើក‌លែងតែក្រុមសាវ័កចេញ បានបែក‌ខ្ញែកគ្នាពាស‌ពេញស្រុកយូដា និងស្រុកសាម៉ារី។ 2 អស់អ្នកដែលគោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ 3 រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុម‌ជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំ‌ឃាំង។ លោកភីលីពប្រកាសដំណឹង‌ល្អនៅស្រុកសាម៉ារី 4 ពួកសិស្ស*ដែលបែក‌ខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វ‌ផ្សាយដំណឹង‌ល្អ*អំពីព្រះ‌បន្ទូល។ 5 លោកភីលីពបានធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះ‌គ្រិស្ដ* ។ 6 មហា‌ជនរួមចិត្តគំនិតគ្នាពេញចិត្តនឹងពាក្យសម្ដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យ…

កិច្ចការ 9

លោកសូលប្រែចិត្តគំនិតជឿព្រះ‌យេស៊ូ 1 នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សិស្ស*របស់ព្រះ‌អម្ចាស់ជា‌និច្ច។ គាត់ទៅជួបលោកមហាបូជា‌ចារ្យ 2 សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះ‌អម្ចាស់ ទោះជាប្រុស ឬស្ត្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូ‌សាឡឹម។ 3 ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំ‌វិញគាត់។ 4 គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយ សូល ! ហេតុដូចម្ដេចបានជាអ្នកបៀត‌បៀនខ្ញុំ?»។ 5 លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀត‌បៀន ។…

កិច្ចការ 10

លោកកូនេ‌លាសប្រែចិត្តគំនិតជឿព្រះ‌អម្ចាស់ 1 នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេ‌លាស ជានាយទាហានក្នុងកងវរ‌សេនាតូច រ៉ូម៉ាំងមួយ ឈ្មោះ «កងវរ‌សេនាតូចអ៊ីតា‌លី»។ 2 គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិ‌ប័តន៍ និងកោតខ្លាចព្រះ‌ជាម្ចាស់។ គាត់តែងចែកទានជាច្រើនឲ្យប្រជា‌ជន ព្រមទាំងទូល‌អង្វរព្រះ‌ជាម្ចាស់គ្រប់ពេលវេលា។ 3 ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវតា*មួយរូបរបស់ព្រះ‌ជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេ‌លាសអើយ!»។ 4 លោកកូនេ‌លាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះ‌ជាម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ពាក្យទូល‌អង្វររបស់លោកហើយ…