ជន‌គណនា 7

តង្វាយរបស់មេដឹកនាំកុល‌សម្ព័ន្ធក្នុងឱកាសពិធីសម្ពោធព្រះ‌ពន្លា

1 នៅថ្ងៃលោកម៉ូសេដំឡើងព្រះ‌ពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះ‌ពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះ‌ពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើ‌ប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។

2 ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាថ្វាយតង្វាយ។ អ្នកទាំងនោះជាមេដឹកនាំនៃកុល‌សម្ព័ន្ធ ដែលបានចូលរួមជំរឿនប្រជា‌ជន។

3 ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះ‌អម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះ‌ពន្លា។

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

5 «ចូរទទួលតង្វាយទាំងនេះពីពួកគេ យកទៅប្រើ‌ប្រាស់ សម្រាប់កិច្ចការក្នុងពន្លាជួបព្រះ‌អម្ចាស់។ ត្រូវប្រគល់តង្វាយឲ្យពួកលេវី តាមមុខ‌ងាររបស់ពួកគេរៀងៗខ្លួន»។

6 លោកម៉ូសេក៏ប្រគល់រទេះ និងគោ ឲ្យពួកលេវី។

7 លោកឲ្យរទេះពីរ និងគោពីរនឹម ទៅកូនចៅគើសូន សម្រាប់ប្រើ‌ប្រាស់ក្នុងការ‌ងាររបស់គេ។

8 លោកឲ្យរទេះបួន និងគោបួននឹម ទៅកូនចៅម៉្រារី សម្រាប់ប្រើ‌ប្រាស់ក្នុងការ‌ងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីថា‌ម៉ារ ជាកូនរបស់លោកបូជា‌ចារ្យអើរ៉ុន។

9 លោកពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារ‌កិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។

10 នៅថ្ងៃដែលលោកម៉ូសេចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈ ពួកមេដឹកនាំបានយកតង្វាយ មកថ្វាយនៅមុខអាសនៈ។

11 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ពួកមេដឹកនាំត្រូវយកតង្វាយមួយថ្ងៃម្នាក់ មកថ្វាយក្នុងពិធីសម្ពោធអាសនៈ»។

12 អ្នកថ្វាយតង្វាយនៅថ្ងៃទីមួយ គឺលោកណា‌សូន ជាកូនរបស់លោកអមីណា‌ដាប់ ពីកុល‌សម្ព័ន្ធយូដា។

13 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

14 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

15 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

16 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

17 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកណា‌សូន ជាកូនរបស់លោកអមីណា‌ដាប់។

18 នៅថ្ងៃទីពីរ លោកនេថា‌នេល ជាកូនរបស់លោកស៊ូហារ ពីកុល‌សម្ព័ន្ធអ៊ីសា‌ខារ នាំយកតង្វាយរបស់គាត់មកថ្វាយ។

19 តង្វាយដែលគាត់ថ្វាយមានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

20 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

21 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

22 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

23 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកនេថា‌នេល ជាកូនរបស់លោកស៊ូហារ។

24 នៅថ្ងៃទីបី គឺលោកអេលាប ជាកូនរបស់លោកហេឡូន ជាមេដឹកនាំរបស់កូនសាប់យូ‌ឡូន។

25 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

26 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

27 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

28 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

29 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកអេលាប ជាកូនរបស់លោកហេឡូន។

30 នៅថ្ងៃទីបួន គឺលោកអេលី‌ស៊ើរ ជាកូនរបស់លោកសេដេ‌អ៊ើរ ជាមេដឹកនាំរបស់កូនចៅរូបេន។

31 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេងសម្រាប់ថ្វាយជាតង្វាយម្សៅ។

32 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

33 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

34 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

35 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកអេលី‌ស៊ើរ ជាកូនរបស់លោកសេដេ‌អ៊ើរ។

36 នៅថ្ងៃទីប្រាំ គឺលោកស្លូមាល ជាកូនរបស់លោកស៊ូរី‌សាដាយ ជាមេដឹកនាំរបស់កូនចៅស៊ីម្មាន។

37 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃ‌តម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

38 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

39 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

40 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

41 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកស្លូមាល ជាកូនរបស់លោកស៊ូរី‌សាដាយ។

42 នៅថ្ងៃទីប្រាំមួយ គឺលោកអេលា‌សាប់ ជាកូនរបស់លោកដេហ៊ូ‌អែល ជាមេដឹកនាំរបស់កូនចៅកាដ។

43 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

44 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

45 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

46 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

47 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកអេលា‌សាប់ ជាកូនរបស់លោកដេហ៊ូ‌អែល។

48 នៅថ្ងៃទីប្រាំ‌ពីរ គឺលោកអេលី‌សាម៉ា ជាកូនរបស់លោកអាំមី‌ហ៊ូដ ជាមេដឹកនាំរបស់កូនចៅអេប្រាអ៊ីម។

49 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

50 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

51 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

52 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

53 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកអេលី‌សាម៉ា ជាកូនរបស់លោកអាំមី‌ហ៊ូដ។

54 នៅថ្ងៃទីប្រាំ‌បី គឺលោកកាម៉ា‌លាល ជាកូនរបស់លោកផ្ដាស៊ើរ ជាមេដឹកនាំរបស់កូនចៅម៉ាណា‌សេ។

55 តង្វាយរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

56 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

57 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

58 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

59 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកកាម៉ា‌លាល ជាកូនរបស់លោកផ្ដាស៊ើរ។

60 នៅថ្ងៃទីប្រាំ‌បួន គឺលោកអប៊ីដាន ជាកូនរបស់លោកគីដា‌ហូនី ជាមេដឹកនាំរបស់កូនចៅបេន‌យ៉ាមីន។

61 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

62 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

63 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

64 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

65 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកអប៊ីដាន ជាកូនរបស់លោកគីដា‌ហូនី។

66 នៅថ្ងៃទីដប់ គឺលោកអហ៊ីយេ‌ស៊ើរ ជាកូនរបស់លោកអាំមី‌សាដាយ ជាមេដឹកនាំរបស់កូនចៅដាន់។

67 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

68 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

69 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

70 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

71 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកអហ៊ីយេ‌ស៊ើរ ជាកូនរបស់លោកអាំមី‌សាដាយ។

72 នៅថ្ងៃទីដប់មួយ គឺលោកប៉ាគី‌ហ៊ាល ជាកូនរបស់លោកអូក្រាន ជាមេដឹកនាំរបស់កូនចៅអេ‌ស៊ើរ។

73 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

74 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

75 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

76 ពពែឈ្មោលមួយសម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

77 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកប៉ាគី‌ហ៊ាល ជាកូនរបស់លោកអូក្រាន។

78 នៅថ្ងៃទីដប់‌ពីរ គឺលោកអហ៊ី‌រ៉ា ជាកូនរបស់លោកអេណាន ជាមេដឹកនាំរបស់កូនចៅណែប‌ថាលី។

79 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែ‌សិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។

80 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ

81 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល

82 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប

83 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព។ នេះជាតង្វាយរបស់លោកអហ៊ី‌រ៉ា ជាកូនរបស់លោកអេណាន។

84 តង្វាយដែលមេដឹកនាំរបស់ជន‌ជាតិអ៊ីស្រា‌អែលយកមកថ្វាយ នៅថ្ងៃចាក់ប្រេងសម្ពោធអាសនៈ សរុបទាំងអស់មានពានប្រាក់ដប់‌ពីរ ថូប្រាក់ដប់‌ពីរ ពែងមាសដប់‌ពីរ។

85 ពានប្រាក់នីមួយៗទម្ងន់សែ‌សិបតម្លឹង ថូប្រាក់នីមួយៗទម្ងន់ម្ភៃតម្លឹង ដូច្នេះ គ្រឿងប្រដាប់ជាប្រាក់មានទម្ងន់ទាំងអស់ប្រាំ‌ពីររយម្ភៃតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ។

86 រីឯពែងមាសទាំងដប់‌ពីរដែលមានដាក់គ្រឿងក្រអូបពេញនោះ ក្នុងពែងនីមួយៗមានទម្ងន់បីតម្លឹង គិតតាមទម្ងន់របស់ទី‌សក្ការៈ។ សរុបមកទម្ងន់របស់ពែងមាសទាំងអស់មានសាម‌សិបប្រាំមួយតម្លឹង។

87 រីឯចំនួនសត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូលមានគោស្ទាវដប់‌ពីរ ចៀមឈ្មោលដប់‌ពីរ កូនចៀមអាយុមួយខួបដប់‌ពីរ ដែលត្រូវថ្វាយជាមួយតង្វាយម្សៅ។ រីឯយញ្ញ‌បូជារំដោះបាបមានពពែឈ្មោលដប់‌ពីរ។

88 ចំនួនសត្វសម្រាប់ថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាពសរុបទាំងអស់មានគោឈ្មោលម្ភៃ‌បួន ចៀមឈ្មោលហុក‌សិប ពពែឈ្មោលហុក‌សិប និងកូនចៀមអាយុមួយខួបហុក‌សិប។ នេះជាតង្វាយសម្រាប់ពិធីសម្ពោធអាសនៈ ក្រោយពេលធ្វើពិធីលាបប្រេងរួច។

89 នៅពេលលោកម៉ូសេចូលក្នុងពន្លាជួបព្រះ‌អម្ចាស់ ដើម្បីសន្ទនាជាមួយព្រះ‌អង្គ លោកបានឮព្រះ‌សូរសៀងពីលើគម្របហិបនៃសន្ធិ‌សញ្ញា ដែលស្ថិតនៅចន្លោះចេរូប៊ីនទាំងពីរ។ លោកក៏សន្ទនាជាមួយព្រះ‌អង្គ។