១ របាក្សត្រ 6

កុល‌សម្ព័ន្ធលេវី

1 កូនរបស់លោកលេវី មាន គើរ‌សុន កេ‌ហាត់ និងម៉្រារី។

2 កូនរបស់លោកកេ‌ហាត់មាន អាំរ៉ាម យីតសារ ហេប្រូន និងអ៊ូសាល។

3 កូនរបស់លោកអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម។ កូនរបស់លោកអើរ៉ុនមាន ណាដាប អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និងអ៊ីថា‌ម៉ារ។

4 លោកអេ‌ឡា‌សារជាឪពុករបស់លោកភីនេ‌ហាស លោកភីនេ‌ហាសជាឪពុករបស់លោកអប៊ី‌សួរ

5 លោកអប៊ី‌សួរជាឪពុករបស់លោកប៊ូកគី លោកប៊ូកគីជាឪពុករបស់លោកអ៊ូស៊ី

6 លោកអ៊ូស៊ីជាឪពុករបស់លោកសេរ៉ា‌ហ៊ា លោកសេរ៉ា‌ហ៊ាជាឪពុករបស់លោកមេរ៉ា‌យ៉ូត

7 លោកមេរ៉ា‌យ៉ូតជាឪពុករបស់លោកអម៉ា‌រា លោកអម៉ា‌រាជាឪពុករបស់លោកអហ៊ី‌ទូប

8 លោកអហ៊ី‌ទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកអហ៊ី‌ម៉ាស

9 លោកអហ៊ី‌ម៉ាសជាឪពុករបស់លោកអសា‌រា លោកអសា‌រាជាឪពុករបស់លោកយ៉ូហាណាន

10 លោកយ៉ូហាណានជាឪពុករបស់លោកអសា‌រា ជាបូជា‌ចារ្យបំពេញមុខ‌ងារក្នុងព្រះ‌វិហារ ដែលព្រះ‌បាទសាឡូម៉ូនបានសង់ នៅក្រុងយេរូ‌សាឡឹម។

11 លោកអសា‌រាជាឪពុករបស់លោកអម៉ា‌រា លោកអម៉ា‌រាជាឪពុករបស់លោកអហ៊ី‌ទូប

12 លោកអហ៊ី‌ទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកសា‌លូម

13 លោកសាលូមជាឪពុករបស់លោកហ៊ីល‌គីយ៉ា លោកហ៊ីល‌គីយ៉ាជាឪពុករបស់លោកអសា‌រា

14 លោកអសា‌រាជាឪពុករបស់លោកសេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូ‌សាដាក។

15 នៅគ្រាដែលព្រះ‌អម្ចាស់ឲ្យព្រះ‌បាទនេប៊ូ‌ក្នេសាកៀរអ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹមទៅជាឈ្លើយនោះ លោកយេហូ‌សាដាកក៏ត្រូវគេនាំយកទៅដែរ។

16 កូនរបស់លោកលេវីមាន គើរ‌សុន កេ‌ហាត់ និងម៉្រារី។

17 កូនរបស់លោកគើសុនមាន លីបនី និងស៊ី‌ម៉ៃ។

18 កូនរបស់លោកកេ‌ហាត់មាន អាំរ៉ាម យីសារ ហេប្រូន និងអ៊ូ‌ស៊ាល។

19 កូនរបស់លោកម៉្រារីមាន ម៉ាស់‌លី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេដូចតទៅ:

20 កូនចៅរបស់លោកគើរ‌សុនមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: លីបនី យ៉ាហាត់ ស៊ីម៉ា

21 យ៉ូអា អ៊ីដោ សេ‌រ៉ាស និងយាត‌រ៉ាយ។

22 កូនចៅរបស់លោកកេ‌ហាត់មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: អមី‌ណាដាប់ កូរេ អាស់‌សៀរ

23 អែលកា‌ណា អេ‌បៀ‌សាប់ អាស់‌ស៊ារ

24 ថាហាត់ អ៊ូរាល អ៊ូស៊ី‌យ៉ា សូល

25 កូនរបស់លោកអែល‌កាណាគឺ អម៉ា‌សាយ និងអហ៊ី‌ម៉ូត

26 អែល‌កាណា សូផាយ ណាហាត់

27 អេលាប យេរូ‌ហាំ អែល‌កាណា។

28 រីឯកូនរបស់លោកសាំយូ‌អែលគឺ យ៉ូ‌អែល ជាកូនច្បង និងអប៊ី‌យ៉ា។

29 កូនចៅរបស់លោកម៉្រារីមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: ម៉ាស‌លី លីបនី ស៊ីម៉ាយ អ៊ូសា

30 សាំម៉ា ហាគី‌យ៉ា អសា‌យ៉ា។

31 កាលហិបនៃសម្ពន្ធ‌មេត្រីមានកន្លែងសម្រាកហើយ ព្រះ‌បាទដាវីឌបានតែង‌តាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

32 មុនពេលព្រះ‌បាទសាឡូម៉ូនសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៅក្រុងយេរូ‌សាឡឹម អ្នកទាំងនោះតែងបំពេញមុខ‌ងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះ‌ពន្លា គឺនៅមុខពន្លាជួបព្រះ‌អម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។

33 អស់អ្នកដែលបំពេញការ‌ងារនេះជាមួយកូនចៅរបស់ខ្លួន ក្នុងចំណោមកូនចៅរបស់លោកកេហាត់មាន លោកហេ‌ម៉ានជាអ្នកចម្រៀង គាត់ត្រូវជាកូនរបស់លោកយ៉ូ‌អែល លោកយ៉ូ‌អែលជាកូនរបស់លោកសាំយូ‌អែល

34 លោកសាំយូ‌អែលជាកូនរបស់លោកអែល‌កាណា លោកអែល‌កាណាជាកូនរបស់លោកយេរ៉ូ‌ហាំ លោកយេរ៉ូ‌ហាំជាកូនរបស់លោកអេលាប លោកអេលាបជាកូនរបស់លោកណាហាត់

35 លោកណា‌ហាត់ជាកូនរបស់លោកស៊ូភ លោកស៊ូភជាកូនរបស់លោកអែល‌កាណា លោកអែល‌កាណាជាកូនរបស់លោកម៉ា‌ហាត់ លោកម៉ា‌ហាត់ជាកូនរបស់លោកអម៉ា‌សាយ

36 លោកអម៉ា‌សាយជាកូនរបស់លោកអែល‌កាណា លោកអែល‌កាណាជាកូនរបស់លោកយ៉ូ‌អែល លោកយ៉ូ‌អែលជាកូនរបស់លោកអសា‌រា លោកអសា‌រាជាកូនរបស់លោកសេផា‌នា

37 លោកសេផា‌នាជាកូនរបស់លោកថាហាត់ លោកថាហាត់ជាកូនរបស់លោកអាស់‌ស៊ា លោកអាស់‌ស៊ារជាកូនរបស់លោកអេបៀ‌សាប់ លោកអេបៀ‌សាប់ជាកូនរបស់លោកកូរេ

38 លោកកូរេជាកូនរបស់លោកយីត‌សារ លោកយីត‌សារជាកូនរបស់លោកកេ‌ហាត់ លោកកេ‌ហាត់ ជាកូនរបស់លោកលេវី លោកលេវីជាកូនរបស់លោកអ៊ីស្រា‌អែល។

39 នៅខាងស្ដាំដៃលោកហេ‌ម៉ានមាន លោកអេសាភ ជាសហការីរបស់គាត់។ លោកអេសាភត្រូវជាកូនរបស់លោកបេរេ‌គា លោកបេរេ‌គាជាកូនរបស់លោកសាំម៉ា

40 លោកសាំម៉ាជាកូនរបស់លោកមីកែល លោកមីកែលជាកូនរបស់លោកបាសេ‌យ៉ា លោកបាសេ‌យ៉ាជាកូនរបស់លោកម៉ាល‌គា

41 លោកម៉ាល‌គាជាកូនរបស់លោកអែត‌នី លោកអែត‌នីជាកូនរបស់លោកសេ‌រ៉ាស លោកសេ‌រ៉ាសជាកូនរបស់លោកអដា‌យ៉ា

42 លោកអដា‌យ៉ាជាកូនរបស់លោកអេថាន លោកអេថានជាកូនរបស់លោកស៊ីម៉ា លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ

43 លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់ លោកយ៉ាហាត់ជាកូនរបស់លោកគើសុន លោកគើសុនជាកូនរបស់លោកលេវី។

44 នៅខាងឆ្វេងមានកូនចៅរបស់លោកម៉្រារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេថានជាកូនរបស់លោកគីស៊ី លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក

45 លោកម៉ាលូកជាកូនរបស់លោកហា‌សាប‌យ៉ា លោកហា‌សាប‌យ៉ាជាកូនរបស់លោកអម៉ា‌ស៊ា លោកអម៉ា‌ស៊ាជាកូនរបស់លោកហ៊ីល‌គីយ៉ា

46 លោកហ៊ីល‌គីយ៉ាជាកូនរបស់លោកអាំស៊ី លោកអាំស៊ីជាកូនរបស់លោកបានី លោកបានីជាកូនរបស់លោកសេមើរ

47 លោកសេមើរជាកូនរបស់លោកម៉ាស‌លី លោកម៉ាលីជាកូនរបស់លោកមូស៊ី លោកមូស៊ីជាកូនរបស់លោកម៉្រារី លោកម៉្រារីជាកូនរបស់លោកលេវី។

48 កូនចៅលេវីឯទៀតៗដែលជាបង‌ប្អូនរបស់ពួកគេ ទទួលភារ‌កិច្ចបំពេញការ‌ងារទាំងប៉ុន្មាននៅក្នុងព្រះ‌ពន្លា ជាព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់។

49 លោកអើរ៉ុន និងកូនចៅរបស់លោក មាននាទីថ្វាយយញ្ញ‌បូជានៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការ‌ងារទាំងប៉ុន្មាននៅក្នុងទី‌សក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជន‌ជាតិអ៊ីស្រា‌អែល ស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌ជាម្ចាស់ បានបង្គាប់ទុក។

50 កូនចៅរបស់លោកអើរ៉ុន មានឈ្មោះតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: អេ‌ឡា‌សារ ភីនេ‌ហាស អប៊ី‌សួ

51 ប៊ូកគី អ៊ូស៊ី សេរ៉ា‌ហ៊ា

52 មេរ៉ា‌យ៉ូត អម៉ា‌រា អហ៊ី‌ទូប

53 សាដុក អហ៊ី‌ម៉ាស។

ក្រុងរបស់ពួកលេវី

54 រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ :

អំបូរកេ‌ហាត់ជាកូនចៅរបស់លោកអើរ៉ុន ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត។

55 ពួកគេទទួលបានក្រុងហេ‌ប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំ‌វិញ។

56 រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូ‌នេ។

57 គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេ‌ប្រុន ក្រុងលីប‌ណា និងវាលស្មៅនៅជុំ‌វិញ ក្រុងយ៉ាទៀរ ក្រុងអែស‌ថេម៉ូរ និងវាលស្មៅនៅជុំ‌វិញ

58 ក្រុងហូឡូន និងវាលស្មៅនៅជុំ‌វិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំ‌វិញ

59 ក្រុងអាសាន និងវាលស្មៅនៅជុំ‌វិញ ក្រុងបេត‌សេមែស និងវាលស្មៅនៅជុំ‌វិញ។

60 ក្នុងទឹកដីនៃកុល‌សម្ព័ន្ធបេន‌យ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំ‌វិញ ក្រុងអាលេ‌មែត និងវាលស្មៅនៅជុំ‌វិញ ក្រុងអាណា‌ថោត និងវាលស្មៅនៅជុំ‌វិញ។ សរុបទាំងអស់ អំបូរកេ‌ហាត់ទទួលបានដប់បីក្រុង។

61 កូនចៅកេ‌ហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុល‌សម្ព័ន្ធអេប្រាអ៊ីម កុល‌សម្ព័ន្ធដាន់ និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល ដោយការចាប់ឆ្នោត។

62 អំបូរនានានៃកូនចៅគើសុនទទួលបានក្រុងដប់បី ពីកុល‌សម្ព័ន្ធអ៊ីសា‌ខារ កុល‌សម្ព័ន្ធអេ‌ស៊ើរ កុល‌សម្ព័ន្ធណែប‌ថាលី និងកុល‌សម្ព័ន្ធម៉ាណា‌សេនៅស្រុកបាសាន។

63 អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់‌ពីរ ដោយការចាប់ឆ្នោតពីកុល‌សម្ព័ន្ធរូបេន កុល‌សម្ព័ន្ធកាដ និងកុល‌សម្ព័ន្ធសាប់យូ‌ឡូន។

64 កូនចៅអ៊ីស្រា‌អែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំ‌វិញ ទៅឲ្យកុល‌សម្ព័ន្ធលេវី។

65 ពួកគេបានចែកទីក្រុងនានាដែលមានឈ្មោះកត់‌ត្រាទុក នេះដល់គេ ដោយចាប់ឆ្នោត គឺក្រុងដែលស្ថិតនៅក្នុងទឹកដីរបស់កុល‌សម្ព័ន្ធយូដា កុល‌សម្ព័ន្ធស៊ីម្មាន និងកុល‌សម្ព័ន្ធបេន‌យ៉ាមីន។

66 អំបូរខ្លះទៀតនៃកូនចៅកេ‌ហាត់បានទទួលក្រុងនានា ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធអេប្រាអ៊ីម។

67 គេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំ‌វិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំ‌វិញ

68 ក្រុងយ៉ុក‌ម៉ាម និងវាលស្មៅនៅជុំ‌វិញ ក្រុងបេត‌ហូរ៉ូន និងវាលស្មៅនៅជុំ‌វិញ

69 ក្រុងអាយ៉ា‌ឡូន និងវាលស្មៅនៅជុំ‌វិញ ក្រុងកាថ-‌រីម៉ូន និងវាលស្មៅនៅជុំ‌វិញ។

70 ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល កូនចៅកេ‌ហាត់ដែលនៅសល់ទទួលបានក្រុងអាន់‌នើរ និងវាលស្មៅនៅជុំ‌វិញ ក្រុង ប៊ីលាម និងវាលស្មៅនៅជុំ‌វិញ។

71 គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណា‌សេចំនួនពាក់កណ្ដាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំ‌វិញ ក្រុងអាស‌ថារ៉ូត និងវាលស្មៅនៅជុំ‌វិញ។

72 ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធអ៊ីសា‌ខារ ពួកគេទទួលបានក្រុងកេដេស និងវាលស្មៅនៅជុំ‌វិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំ‌វិញ

73 ក្រុងរ៉ាម៉ូត និងវាលស្មៅនៅជុំ‌វិញក្រុងអានេម និងវាលស្មៅនៅជុំ‌វិញ។

74 ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធអេ‌ស៊ើរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំ‌វិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំ‌វិញ

75 ក្រុងហ៊ូកូក និងវាលស្មៅនៅជុំ‌វិញ ក្រុងរេហុប និងវាលស្មៅនៅជុំ‌វិញ។

76 ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធណែប‌ថាលី ពួកគេទទួលបានក្រុងកេដេស នៅស្រុកកាលី‌ឡេ និងវាលស្មៅនៅជុំ‌វិញ ក្រុងហាំ‌ម៉ូន និងវាលស្មៅនៅជុំ‌វិញ ក្រុងគារយ៉ា‌ថែម និងវាលស្មៅនៅជុំ‌វិញ។

77 ពួកលេវីឯទៀតៗគឺកូនចៅលោកម៉្រារី បានទទួលក្រុងនានា ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធសាប់យូ‌ឡូនដូចតទៅ គឺក្រុងរីម៉ូន និងវាលស្មៅនៅជុំ‌វិញ ក្រុងតាបោរ និងវាលស្មៅនៅជុំ‌វិញ។

78 នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនឹងក្រុងយេរីខូ ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ើរ ដែលស្ថិតនៅតំបន់វាលរហោ‌ស្ថាន និងវាលស្មៅនៅជុំ‌វិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំ‌វិញ

79 ក្រុងក្ដេម៉ូត និងវាលស្មៅនៅជុំ‌វិញ ក្រុងមេផាត និងវាលស្មៅនៅជុំ‌វិញ។

80 ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំ‌វិញ ក្រុងម៉ាហា‌ណែម និងវាលស្មៅនៅជុំ‌វិញ

81 ក្រុងហេស‌បូន និងវាលស្មៅនៅជុំ‌វិញ ក្រុងយ៉ា‌ស៊ើរ និងវាលស្មៅនៅជុំ‌វិញ។