ទំនុក‌តម្កើង 43

1 ឱព្រះ‌ជាម្ចាស់អើយ

សូមរកយុត្តិធម៌ឲ្យទូលបង្គំផង

សូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ!

សូមរំដោះទូលបង្គំឲ្យរួចផុត

ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។

2 ព្រះ‌ជាម្ចាស់នៃទូលបង្គំអើយ

ព្រះ‌អង្គជាព្រះការពារទូលបង្គំ

ហេតុអ្វីបានជាព្រះ‌អង្គបោះបង់ចោលទូលបង្គំ?

ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក

ហើយត្រូវខ្មាំងសត្រូវសង្កត់‌សង្កិនដូច្នេះ?

3 សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ព្រះ‌អង្គ

មកដឹកនាំទូលបង្គំឆ្ពោះទៅកាន់ភ្នំដ៏‌វិសុទ្ធ*

របស់ព្រះ‌អង្គ ទៅកាន់ព្រះ‌ដំណាក់របស់ព្រះ‌អង្គ!

4 ពេលនោះ ឱព្រះ‌ជាម្ចាស់អើយ

ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះ‌អង្គ

ទូលបង្គំនឹងទៅជិតព្រះ‌ជាម្ចាស់ដែលជាប្រភព

នៃអំណរដ៏លើស‌លប់របស់ទូលបង្គំ។

ឱព្រះ‌ជាម្ចាស់ជាព្រះនៃទូលបង្គំអើយ

ទូលបង្គំនឹងលើកតម្កើងព្រះ‌អង្គ

ដោយសំឡេងពិណ!

5 ខ្ញុំនិយាយមកខ្លួនឯងថា

«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី

ចូរផ្ញើជីវិតលើព្រះ‌ជាម្ចាស់ទៅ!»

ខ្ញុំមុខជាសរសើរតម្កើងព្រះ‌អង្គតទៅមុខទៀត

ព្រះ‌អង្គសង្គ្រោះខ្ញុំ ហើយព្រះ‌អង្គជាព្រះនៃខ្ញុំ ។