ទំនុក‌តម្កើង 93

ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រ

1 ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រ

ប្រកបដោយភាពថ្កុំ‌ថ្កើងរុងរឿង

ព្រះ‌អម្ចាស់ប្រកបទៅដោយព្រះ‌ចេស្ដា

ដូច្នេះ ផែនដីនឹងបានរឹង‌មាំឥតរង្គើសោះឡើយ។

2 បល្ល័ង្ករបស់ព្រះ‌អង្គនៅស្ថិត‌ស្ថេរយ៉ាងមាំ

តាំងពីដើមរៀងមក

ព្រះ‌អង្គមានព្រះ‌ជន្មគង់នៅ

តាំងពីអស់‌កល្បជា‌និច្ច។

3 ឱព្រះ‌អម្ចាស់អើយ

មហា‌សាគរទាំង‌ឡាយបន្លឺសំឡេងឡើង

មហា‌សាគរទាំង‌ឡាយបន្លឺសំឡេងឡើង

យ៉ាងគគ្រឹក‌គគ្រេង។

4 ក៏ប៉ុន្តែ នៅស្ថានបរម‌សុខ

ព្រះ‌អម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គ‌ឧត្ដម

ព្រះ‌អង្គមានមហិទ្ធិ‌ឫទ្ធិខ្លាំង

ជាងសំឡេងមហា‌សាគរ

ព្រះ‌អង្គមានបារមីខ្លាំងជាង

រលកសមុទ្រទៅទៀត។

5 ឱព្រះ‌អម្ចាស់អើយ

ក្រឹត្យ‌វិន័យ របស់ព្រះ‌អង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង

ហើយព្រះ‌ដំណាក់របស់ព្រះ‌អង្គជាកន្លែងដ៏‌វិសុទ្ធ

អស់‌កល្បតរៀងទៅ។