ទំនុក‌តម្កើង 117

ពាក្យសរសើរតម្កើងសកល

1 ប្រជា‌ជាតិទាំង‌ឡាយអើយ

ចូរសរសើរតម្កើងព្រះ‌អម្ចាស់

ប្រជា‌រាស្ត្រទាំងប៉ុន្មានអើយ

ចូរលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ!

2 ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យ

មេត្តាករុណាចំពោះយើងពន់ពេកក្រៃ

ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ

ចំពោះយើងរហូតតទៅ។

ហាលេ‌លូយ៉ា!