ទំនុក‌តម្កើង 134

ចូរលើកដៃប្រណម្យទៅរកទី‌សក្ការៈ

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 អស់អ្នកដែលបម្រើព្រះ‌អម្ចាស់

ហើយស្ថិតនៅក្នុងព្រះ‌ដំណាក់

របស់ព្រះ‌អង្គនាពេលយប់អើយ

ចូរនាំគ្នាមកសរសើរតម្កើងព្រះ‌អម្ចាស់!

2 ចូរលើកដៃប្រណម្យទៅរកទី‌សក្ការៈ

ចូរសរសើរតម្កើងព្រះ‌អម្ចាស់!

3 សូមព្រះ‌អម្ចាស់ដែលបានបង្កើតផ្ទៃមេឃ

និងផែនដី

ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន!