យ៉ូស្វេ 15

ទឹកដីរបស់កុល‌សម្ព័ន្ធយូដា

1 ទឹកដីដែលជាចំណែករបស់កុល‌សម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ទិសខាងត្បូង លាតសន្ធឹងរហូតដល់ព្រំ‌ប្រទល់ស្រុកអេដុម ដែលមានវាលរហោ‌ស្ថានស៊ីន នៅខាងត្បូងបំផុត។

2 ព្រំ‌ប្រទល់ខាងត្បូងនេះលាតសន្ធឹងចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោ‌ស្ថានណេកិប

3 រហូតទៅដល់ខាងត្បូងផ្លូវដែលឆ្លងកាត់ច្រកភ្នំអាក្រា‌ប៊ីម និងវាលរហោ‌ស្ថានស៊ីន ហើយឡើងទៅដល់ខាងត្បូងស្រុកកាដេស-‌បារនា រួចបន្តទៅដល់ហេត‌ស្រូន ឡើងទៅដល់អាដា និងបត់ទៅការកា។

4 ទឹកដីនោះលាតសន្ធឹងបន្តទៅទៀត ចាប់ពីអាស‌ម៉ូនរហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប ហើយទៅទល់នឹងសមុទ្រមេឌី‌ទែ‌រ៉ាណេ។ នេះហើយជាព្រំ‌ប្រទល់ខាងត្បូងរបស់កុល‌សម្ព័ន្ធយូដា។

5 រីឯព្រំ‌ប្រទល់ខាងកើតវិញ លាតសន្ធឹងចាប់តាំងពីសមុទ្រអំបិល រហូតដល់ចុងទន្លេយ័រដាន់។ ព្រំ‌ប្រទល់ខាងជើងលាតសន្ធឹងចាប់តាំងពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់

6 ឡើងរហូតទៅដល់បេត-‌ហុកឡា កាត់តាមខាងជើងបេតអា‌រ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។

7 ព្រំ‌ប្រទល់នេះក៏ឡើងទៅដល់ក្រុងដេបៀរ ដោយកាត់តាមជ្រលងភ្នំអាគ័រ រួចបែរទៅខាងជើងក្បែរគីល‌កាល់ ដែលនៅទល់មុខនឹងផ្លូវឡើងទៅអាឌូ‌មីម ខាងត្បូងទឹកធ្លាក់។ បន្ទាប់មក ព្រំ‌ប្រទល់នេះឡើងទៅជិតប្រភពទឹកអេន-‌សេ‌ម៉េស ហើយទៅដល់អេន-‌រ៉ូកែល

8 រួចឡើងទៅដល់ជ្រលងភ្នំហ៊ិនុម ដែលនៅជម្រាលខាងត្បូងនៃក្រុងយេប៊ូស ពោលគឺក្រុងយេរូ‌សាឡឹមឡើងរហូតទៅដល់កំពូលភ្នំ ដែលនៅខាងលិចជ្រលងភ្នំហ៊ីនុម និងនៅចុងខាងជើងជ្រលងភ្នំរេផែម។

9 ព្រំ‌ប្រទល់ចេញពីកំពូលភ្នំនោះ ឆៀងទៅរកប្រភពទឹកណិប‌តា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគារ‌យ៉ាត-‌យា‌រីម។

10 ពីបាឡា ព្រំ‌ប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជម្រាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសា‌ឡូន ហើយចុះទៅដល់បេត‌សេ‌ម៉េស ដោយកាត់តាមធីមណា

11 រួចទៅដល់ខាងជើងជម្រាលភ្នំអេក្រូន បត់ទៅរកស៊ីក្រូន កាត់តាមភ្នំបាឡា រហូតទៅដល់យ៉ាប់‌នាល និងសមុទ្រមេឌី‌ទែរ៉ាណេ។

12 រីឯព្រំ‌ប្រទល់ខាងលិចគឺសមុទ្រមេឌី‌ទែរ៉ាណេ និងតំបន់ឆ្នេរសមុទ្រ។ នេះហើយជាព្រំ‌ប្រទល់ជុំ‌វិញទឹកដីរបស់កូនចៅយូដា តាមអំបូររបស់គេ។

លោកកាលែបវាយយកក្រុងហេប្រូន និងក្រុងដេបៀរ

13 រីឯលោកកាលែបជាកូនរបស់លោកយេភូ‌នេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជន‌ជាតិយូដាជូនលោក ស្របតាមបទ‌បញ្ជាដែលព្រះ‌អម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។ ទឹកដីនោះគឺក្រុងហេប្រូន ដែលពីដើមមានឈ្មោះថា គារ‌យ៉ាត-‌អើបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។

14 លោកកាលែបបានដណ្ដើមយកទឹកដីនោះពីពូជ‌ពង្សទាំងបីរបស់លោកអណាក់ គឺអំបូរសេសាយអំបូរអហ៊ី‌ម៉ាន និងអំបូរតាល‌ម៉ាយ។

15 បន្ទាប់មក លោកបានឡើងពីទីនោះទៅវាយលុកអ្នកក្រុងដេបៀរ។ កាលពីដើម ក្រុងដេបៀរនេះមានឈ្មោះថាគារ‌យ៉ាត-‌សេភើរ។

16 លោកកាលែបមានប្រសាសន៍ថា៖ «អ្នកណាវាយយកក្រុងគារ‌យ៉ាត-‌សេ‌ភើរបាន ខ្ញុំនឹងលើកនាងអាក់‌សា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។

17 លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់‌សា ជាកូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។

18 កាលនាងបានចូលមករួមរស់ជាមួយលោកអូធ្នាលជាប្ដីហើយ នាងក៏បបួលប្ដីឲ្យទាម‌ទារយកដីស្រែពីឪពុក។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។

19 នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុ‌គ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកឲ្យកូននៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមចែកអណ្ដូងឲ្យកូនផង!»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោមឲ្យនាង។

ស្រុកភូមិរបស់កុល‌សម្ព័ន្ធយូដា

20 ទឹកដីដែលជាមត៌ករបស់កុល‌សម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ:

21 ក្រុងនានាដែលស្ថិតនៅចុងខាងត្បូងនៃទឹកដីរបស់កូនចៅយូដា ជិតព្រំ‌ប្រទល់ស្រុកអេដុម ក្នុងវាលរហោ‌ស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ

22 គីណា ឌីម៉ូ‌ណា អាដា‌ដា

23 កេដែស ហាសោរ អ៊ីថ្នាន

24 ស៊ីភ តេលែម បេអា‌ឡូត

25 ហាសោរ-‌ហាដា‌ថា កេរី‌យ៉ូត-‌ហេត‌ស្រូន (គឺហាសោរ)

26 អាម៉ាម សេម៉ា ម៉ូឡា‌ដា

27 ហាត់សារ-‌កាដដា ហេស‌ម៉ូន បេតផា‌លែត

28 ហាត់‌សារ-‌សូអាល បៀរ‌សេបា ប៊ីស‌យ៉ុត‌យ៉ា

29 បាឡា អ៊ីយ៉ីម អាត់‌សែម

30 អែល‌ថូឡាត កេសៀល ហោម៉ា

31 ស៊ីគ‌ឡាក់ មាដ‌ម៉ា‌ណា សាន-‌សាណា

32 ល្បា‌អូត ស៊ីល‌ហ៊ីម អាយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។

33 រីឯក្រុងទាំង‌ឡាយដែលស្ថិតនៅតាមតំបន់វាលទំនាប មាន: អែស‌ថោល សូរ៉ាស់ អាសណា

34 សា‌ណូអា អេន-‌កានីម តាពួរ អេណាម

35 យ៉ារ‌មូត អាឌូ‌ឡាំ សូគរ អា‌សេ‌កា

36 ស្អារ៉ែម អាឌី‌ថែម កេដេ‌រ៉ា និងក្ដេរ៉ូ‌ថែម គឺមានទាំងអស់ដប់‌បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។

37 បន្ទាប់មក មាន: សេណាន ហា‌ដា‌សា មីគ‌ដាល-‌កាដ

38 ឌី‌លាន មីសប៉ា យ៉ុគ‌ធាល

39 ឡាគីស បូស‌កាត់ អេក្លូន

40 កាបូន ឡា‌ម៉ាស គីត‌លីស

41 កេដេ‌រ៉ូត បេត‌ដាកូន ណា‌អាម៉ា និងម៉ាកេ‌ដា គឺមានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។

42 បន្ទាប់មក មាន: លីប‌ណា អេធើរ អាសាន

43 យីប‌ថា អាស‌ណា នេស៊ីប

44 កៃឡា អាក‌ស៊ីប និងម៉ារី‌សា គឺមានទាំងអស់ប្រាំបួនក្រុង និងភូមិដែលនៅជុំ‌វិញ។

45 បន្ទាប់មក មាន: ក្រុងអេក្រូន និងស្រុកភូមិនៅជុំ‌វិញ

46 ព្រមទាំងក្រុង និងភូមិទាំងប៉ុន្មាននៅជុំ‌វិញក្រុងអាស‌ដូឌផង គឺចាប់ពីក្រុងអេក្រូន រហូតដល់សមុទ្រមេឌី‌ទែរ៉ាណេ

47 ក្រុងអាស‌ដូឌ និងស្រុកភូមិនៅជុំ‌វិញ ក្រុងកាសា និងស្រុកភូមិនៅជុំ‌វិញ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប និងឆ្នេរសមុទ្រមេឌី‌ទែរ៉ាណេ។

48 រីឯក្រុងទាំង‌ឡាយ ដែលស្ថិតនៅតាមតំបន់ភ្នំមាន: សា‌មៀរ យ៉ាត‌ទៀរ សូគរ

49 ដាណា គារយ៉ាត សាន‌ណា (គឺដេ‌បៀរ)

50 អាណាប អែស‌ធេម៉ូរ អានីម

51 កូសែន ហូឡូន និងគីឡោ គឺមានទាំងអស់ដប់មួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។

52 បន្ទាប់មក មាន: អារ៉ាប ឌូម៉ា អែស‌អៀន

53 យ៉ានិម បេត-‌តាពូ‌អា អាផេ‌កា

54 ហិម‌កា គារ‌យ៉ាត-‌អើបា (គឺហេប្រូន) និងស៊ី‌អោរ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។

55 បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា

56 យេសរាល យ៉ុក‌ឌាម សា‌ណូអា

57 កាអ៊ីន គីបៀរ និងធីមណា គឺមានទាំងអស់ដប់ក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។

58 បន្ទាប់មក មាន: ហាល់‌ហ៊ូល បេត‌សើរ កេដោរ

59 ម៉ារ៉ាត បេតអា‌ណូត និងអែល‌ទិកុន គឺមានទាំងអស់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។

60 បន្ទាប់មក មាន: គារយ៉ាត-‌បាល (គឺគៀរី‌យ៉ាត-‌យារីម) និងរ៉ាបាត គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។

61 រីឯក្រុងទាំង‌ឡាយដែលស្ថិតនៅវាលរហោ‌ស្ថានមាន: បេតអា‌រ៉ាបា មីត‌ឌីន សេ‌កាកា

62 នីបសាន អៀហា មេឡាក់ និងអេន-‌គេឌី គឺមានទាំងអស់ដប់‌ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។

63 កូនចៅយូដាពុំអាចបណ្ដេញជន‌ជាតិយេប៊ូស ដែលរស់នៅក្រុងយេរូ‌សាឡឹមចេញឡើយ។ ហេតុនេះ ជន‌ជាតិយេប៊ូសរស់នៅជាមួយកូនចៅយូដានៅក្រុងយេរូ‌សាឡឹមរហូតដល់សព្វថ្ងៃ។