យ៉ូប 25

ប្រសាសន៍លើកទីបីរបស់លោកប៊ីល‌ដាដ: អំណាចរបស់ព្រះ‌ជាម្ចាស់

1 លោកប៊ីល‌ដាដ ជាអ្នកស្រុកស៊ូអា ពោលឡើងថា៖

2 «ព្រះ‌ជាម្ចាស់មានអំណាចគ្រប់‌គ្រង

ព្រះ‌អង្គគួរឲ្យស្ញែងខ្លាច

ព្រះ‌អង្គតាំងឲ្យមានសេចក្ដីសុខ‌សាន្ត

នៅលើស្ថានដ៏ខ្ពស់បំផុត។

3 គ្មាននរណាអាចរាប់ចំនួនកង‌ពល

របស់ព្រះ‌អង្គបានទេ

ពន្លឺរបស់ព្រះ‌អង្គចាំងដល់មនុស្សគ្រប់ៗគ្នា។

4 ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត

នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់បានឬ?

តើអ្នកដែលកើតចេញពីស្ត្រីអះ‌អាងថា

ខ្លួនបរិសុទ្ធដូចម្ដេចកើត?

5 នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់

សូម្បីតែព្រះ‌ច័ន្ទក៏បាត់រស្មី

ហើយហ្វូង‌តារាក៏មិនភ្លឺទៅហើយ

6 ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ

ហើយកូនមនុស្សដែលមិនខុសពីជន្លេន

តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។