សូមឲ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
បទពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតូរ្យតន្ដ្រីដែលមានខ្សែ។ ទំនុកតម្កើង។ ចម្រៀងតម្កើងព្រះជាម្ចាស់។
1 ឱព្រះជាម្ចាស់អើយ
សូមប្រណីសន្ដោសយើងខ្ញុំ
សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយ
ព្រះហឫទ័យសប្បុរសផង!
– សម្រាក
2 ដូច្នេះ មនុស្សនៅលើផែនដី
នឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
3 ឱព្រះជាម្ចាស់អើយ សូមឲ្យប្រជាជន
ទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឲ្យប្រជាជនទាំងអស់រួមគ្នា
លើកតម្កើងព្រះអង្គ!
4 មហាជននាំគ្នាសប្បាយរីករាយ
នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានា
ដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយ
នៅលើផែនដី។
– សម្រាក
5 ឱព្រះជាម្ចាស់អើយ
សូមឲ្យប្រជាជនទាំងឡាយ
នាំគ្នាលើកតម្កើងព្រះអង្គ
សូមឲ្យប្រជាជនទាំងអស់រួមគ្នា
លើកតម្កើងព្រះអង្គ!
6 ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់
ជាព្រះនៃយើងបានប្រទានពរឲ្យយើង។
7 សូមព្រះជាម្ចាស់ប្រទានពរឲ្យយើង
សូមឲ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី
គោរពកោតខ្លាចព្រះអង្គ!