ទំនុក‌តម្កើង 136

ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ!

1 ចូរលើកតម្កើងព្រះ‌អម្ចាស់

ដ្បិតព្រះ‌អង្គមាន

ព្រះ‌ហឫទ័យសប្បុរស

ព្រះ‌ហឫទ័យមេត្តា‌ករុណា

របស់ព្រះ‌អង្គនៅស្ថិត‌ស្ថេររហូតតទៅ!

2 ចូរលើកតម្កើងព្រះដែលខ្ពង់‌ខ្ពស់លើសព្រះនានា

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

3 ចូរសរសើរតម្កើងព្រះ‌អម្ចាស់

ដែលខ្ពង់‌ខ្ពស់លើសអម្ចាស់នានា

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

4 មានតែព្រះ‌អង្គទេដែលធ្វើការអស្ចារ្យ

ដ៏ឧត្ដុង្គ‌ឧត្ដមបំផុត

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

5 ព្រះ‌អង្គបានបង្កើតផ្ទៃមេឃ

ដោយព្រះ‌ប្រាជ្ញា‌ញាណ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

6 ព្រះ‌អង្គបានលាតសន្ធឹងផែនដីពីលើផ្ទៃទឹក

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

7 ព្រះ‌អង្គបានបង្កើតដុំពន្លឺធំៗ សម្រាប់រះបំភ្លឺ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

8 គឺព្រះ‌អាទិត្យឲ្យគ្រប់‌គ្រងនៅពេលថ្ងៃ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

9 ព្រះ‌ច័ន្ទ និងហ្វូង‌តារា

ឲ្យគ្រប់‌គ្រងនៅពេលយប់

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

10 ព្រះ‌អង្គប្រហារជីវិតកូនច្បងរបស់ជន‌ជាតិអេស៊ីប

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

11 ព្រះ‌អង្គនាំជន‌ជាតិអ៊ីស្រា‌អែល

ចេញពីស្រុកអេស៊ីប

ដ្បិតព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

12 ដោយឫទ្ធិ‌បារមី និងតេជា‌នុភាពរបស់ព្រះ‌អង្គ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

13 ព្រះ‌អង្គបានញែកសមុទ្រកក់ចេញជាពីរ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

14 ព្រះ‌អង្គបាននាំជន‌ជាតិអ៊ីស្រា‌អែល

ដើរកាត់បាតសមុទ្រនោះ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

15 ព្រះ‌អង្គធ្វើឲ្យព្រះ‌ចៅផារ៉ោន

និងកង‌ទ័ពរបស់ស្ដេចលិចលង់

ក្នុងសមុទ្រកក់នោះ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

16 ព្រះ‌អង្គដឹកនាំប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

នៅវាលរហោ‌ស្ថាន

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

17 ព្រះ‌អង្គបានវាយប្រហារស្ដេចមហាអំណាច

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

18 ព្រះ‌អង្គប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែទាំង‌ឡាយ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

19 គឺព្រះ‌បាទស៊ីហុន ជាស្ដេចរបស់ជន‌ជាតិអាម៉ូរី

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

20 ព្រះ‌បាទអុកជាស្ដេចស្រុកបាសាន

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

21 ហើយព្រះ‌អង្គប្រគល់ទឹកដីរបស់ពួកគេ

មកឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គទុកជាមត៌ក

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

22 គឺប្រគល់ឲ្យជន‌ជាតិអ៊ីស្រា‌អែល

ជាអ្នកបម្រើរបស់ព្រះ‌អង្គ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

23 នៅពេលណាយើងរងទុក្ខវេទនា

ព្រះ‌អង្គតែងតែនឹកដល់យើង

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

24 ព្រះ‌អង្គរំដោះយើងឲ្យរួចផុតពីកណ្ដាប់ដៃ

របស់បច្ចា‌មិត្ត

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

25 ព្រះ‌អង្គប្រទានអាហារដល់សត្វលោកទាំង‌ឡាយ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!

26 ចូរលើកតម្កើងព្រះ‌ជាម្ចាស់នៃស្ថានបរម‌សុខ

ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ!